ព័ត៌មានអន្ដរជាតិ
ពលករឡាវមកពីថៃនាំកូវីដចូលស្រុកផ្ទុះខ្លាំងនៅខេត្តភាគខាងត្បូង
ជនអន្តោប្រវេសន៍ឡាវបានចេញដំណើរពីប្រទេសថៃត្រឡប់ទៅប្រទេសកំណើតវិញបាននាំយកវីរុសកូវីដ-១៩ទៅដែរដែលបានធ្វើឲ្យរាលដាលឆ្លងជាច្រើន។
យោងតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា កាលពីថ្ងៃអង្គារ៍ ឡាវបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៥៦នាក់។
យោងតាមកាសែត Vientiane Times បានផ្សាយនៅថ្ងៃពុធថា រដ្ឋាភិបាលឡាវបាននិយាយថា ការឆ្លងថ្មី៤៥នាក់ត្រូវបានរកឃើញនៅខេត្តចម្បាសាក ក្នុងចំណោមអ្នកឆ្លងទាំងនោះមាន៤៤នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Ratsamy Syphan ប្រធានក្រុមការងារកូវីដ-១៩នៅខេត្តភាគខាងត្បូងប្រទេសឡាវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាសាភាអង់គ្លេសថា ករណីឆ្លងកូវីដ-១៩ថ្មីដោយសារពលករឡាវដែលអស់ការងារធ្វើនៅប្រទេសថៃ ឬចង់រត់គេចចេញពីប្រទេសថៃដែលកំពុងផ្ទុះឆ្លងខ្លាំង ហើយក៏នាំយកវីរុសទៅប្រទេសកំណើតដែរ។
ទិន្នន័យ Johns Hopkins បានបង្ហាញថា ប្រទេសឡាវត្រូវបានគេមើលការឆ្លងថ្មីកើនឡើងជាប្រចាំចាប់តាំងពីបានចាប់ផ្តើមកាលពីដើមខែនេះ។ ករណីឆ្លងថ្មីកើនឡើងទ្វេដងចាប់ពីថ្ងៃព្រហស្បតិ៍ដល់៥៦នាក់នៅថ្ងៃចន្ទ និងអង្គារ៍។
កាសែត Vientiane Times បានផ្សាយថា ប្រជាជនឡាវរាប់ពាន់នាក់បានធ្វើដំណើរទៅប្រទេសកំណើតវិញ ចាប់តាំងពីវិបត្តិកូវីដ-១៩រាលដាលខ្លាំងនៅប្រទេសថៃតាំងពីឆ្នាំ។
ខេត្តចម្បាសាកមានព្រំប្រទល់ជាមួយខេត្ត Ubon Ratchathani របស់ថៃដែលជាច្រកដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេសឡាវ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


