ព័ត៌មានអន្ដរជាតិ
ប៉ូលិសហៃទី បាញ់សម្លាប់ជនសង្ស័យជាឃាតកចំនួន ៤នាក់ និងចាប់បាន ២នាក់ ក្រោយធ្វើឃាតប្រធានាធិបតី
មេប៉ូលិសហៃទីនិយាយថា ជនសង្ស័យជាឃាតកចំនួន៤នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ និង២នាក់ទៀត ត្រូវបានចាប់ខ្លួនបន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moïse។

មេប៉ូលិស លោក Léon Charles បាននិយាយកាលពីល្ងាចថ្ងៃពុធថា មន្រ្តីប៉ូលិសចំនួនបីនាក់ ដែលគេចាប់ជាចំណាប់ខ្មាំង ក៏ត្រូវបានរំដោះផងដែរ។
ការសម្លាប់លោក Moïse កាលពីថ្ងៃពុធ គឺជាការបង្កឲ្យមានភាពវឹកវរកាន់តែខ្លាំងឡើងដល់ប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ ដែលជាប្រទេសញ៉ាំញីដោយអំពើហិង្សាក្រុមបងធំ អតិផរណាខ្ពស់និងការតវ៉ារបស់គណបក្សប្រឆាំង ដែលបានចោទប្រកាន់លោក Moïse ថា បង្កើនអំណាចផ្តាច់ការ។

នាយករដ្ឋមន្រ្តីស្តីទីលោក Claude Joseph បាននិយាយថា ប៉ូលិសនិងយោធាអាចគ្រប់គ្រងសស្ថានការណ៍បាន។ ជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក, ហៃទីមានប្រវត្តិដឹកនាំដោយអំណាចផ្តាច់ការនិងភាពវឹកវរនយោបាយ។
គួរបញ្ជាក់ថា ប្រធានាធិបតីប្រទេសហៃទី ត្រូវបានគេធ្វើឃាត ក្នុងគេហដ្ឋានរបស់លោក ខណៈជំទាវទីមួយ ក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ប្រធានាធិបតី ហៃទី ត្រូវគេចូលធ្វើឃាតដល់ក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


