ព័ត៌មានជាតិ
ជាប់ទោសអស់មួយជីវិត ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ពាក់ព័ន្ធគ្រឿងញៀនឆ្លងប្រទេស
តាមសេចក្ដីរាយការនៅព្រឹកថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា តុលាការបានជំនុំជម្រះលើបណ្តឹង សារទុក្ខរបស់បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវបានតុលាការកម្ពុជា កាត់ទោស និងផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀនឆ្លងដែន ជិត០១គីទ្បូក្រាម។

លោកចៅក្រម សឹង្ហ បញ្ញាវុឌ្ឍ បានថ្លែងថា ជនជាប់ចោទ ឈ្មោះ Blingnaut Chan ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង ជាប់ចោទពីបទ “ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។ ជនជាប់ចោទត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ កាត់ទោសដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន៤០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
លោកចៅក្រម បញ្ញាវុឌ្ឍ បានថ្លែងថា ជនជាប់ចោទ Blingnaut Chan បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសរូបគាត់អស់មួយជីវិតទៅសាលាឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍បានតម្កល់ទោសរបស់គាត់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ គាត់ក៏ បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។
ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីគាត់បានធ្វើដំណើរ តាមផ្លូវហោះហើរ ពីប្រទេសប្រេស៊ីល មកព្រះរាជាណាចក្រកម្ពុជា ជាមួយថ្នាំញៀន ប្រភេទកូកាអ៊ីន ចំនួនជិត០១ គីឡូក្រាម ដែលលាក់ទុកនៅក្នុងវ៉ាលីស៍ដាក់ខោអាវរបស់គាត់។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ Blingnaut Chan បានទទួលសារភាព អំពីកំហុស និង បានសំណូមពរឲ្យតុលាការកំពូលមេត្តា បន្ធូរបន្ថយទោសគាត់ឲ្យបានតិច ដើម្បីគាត់ឆាប់វិលត្រឡប់ទៅជួបជុំគ្រួសារ គាត់នៅឯស្រុកកំណើតវិញ។ សំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


