Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រជុំគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងចត្តាឡីស័ក

បានផុស

នៅ

ឧត្តរមានជ័យ៖ លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងចត្តាឡីស័ក នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

លោក លឹម សុខតូ មានប្រសាសន៍ថា អនុគណៈកម្មការនេះបង្កើតឡើងក្នុងគោលបំណង រៀបចំឱ្យមានទីតាំង និងកន្លែងរង់ចាំសម្រាប់ពលករ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ រៀបចំឱ្យមានកន្លែងពិនិត្យសុខភាព និងផ្តល់ព័ត៌មានអំពីសុខភាព (ការវាស់កម្តៅ ការបំពាក់ម៉ាស៊ីន សែន និងការសាកសួរផ្ទាល់មាត់) កំណត់អត្តសញ្ញាណបុគ្គលដើម្បីបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ឬទៅមណ្ឌលព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម សុខតូ បានលើកឡើងថា គោលបំណងបន្តគឺ ពិនិត្យសុខភាពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ករណីពិនិត្យឃើញថាសុខភាព មិនប្រក្រតី ត្រូវបន្តនីតិវិធីស្របតាមសេណារីយ៉ូនីមួយៗដែលបានកំណត់ ហើយធ្វើការទំនាក់ទំនង និងជួបជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសថៃ ដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនរបស់ខេត្ត សំដៅធានាឱ្យបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន និង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

សម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចក្នុងការពិនិត្យសុខភាព អ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនដែលចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនរបស់ខេត្ត។ ចាត់មន្ត្រីប្រចាំការទំនាក់ទំនងគ្នាជាមួយមន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសថៃដើម្បីគ្រប់គ្រង ឱ្យបានច្បាស់លាស់នូវស្ថិតិ និងស្ថានភាពនៃការវិលត្រលប់របស់ប្រជាពលរដ្ឋខ្មែរចូលក្នុងប្រទេសវិញ។ សហការជាមួយសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន និងអ្នកពាក់ព័ន្ធដើម្បីអនុវត្តវិធានចត្តាឡីស័កក្នុងការ ត្រួតពិនិត្យសុខភាព និងគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលមកប្រទេសកម្ពុជា។

លោកមានប្រសាសន៍គោលបំណងថែមទៀតគឺ ស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលវិលត្រលប់មកវិញ និងផ្តល់ព័ត៌មានដល់រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីចូលរួមសហការចាត់ចែងដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅឋានរៀងៗខ្លួនតាមស្ថានភាពជាក់ស្តែង។ អប់រំសុខភាពអ្នកធ្វើដំណើរអំពីវិធានការអនាម័យបង្ការការឆ្លងជំងឺកូវីដ-១៩។ សម្របសម្រួល គ្រប់គ្រង និងពង្រឹងការងារចត្តាឡីស័កឲ្យស្របតាមយន្តការការងារ និងផែនការដែល បានកំណត់។ រាយការណ៍លទ្ធផលការងារតាមជំហាននីមួយៗ ព្រមទាំងសុំគោលការណ៍ពិនិត្យ សម្រេចពីប្រធាន គ.ប.ក-១៩.ឧជ ក្នុងករណើចាំបាច់។ ធ្វើរបាយការណ៍ទៀតទាត់ប្រចាំថ្ងៃ ប្រចាំខែ និងឆ្នាំ ឬរបាយការណ៍បន្ទាន់ជូនប្រធាន គ.ប.ក.១៩៥ដុះ (របាយការណ៍ប្រចាំថ្ងៃ កំណត់ត្រឹមម៉ោង ១៨:០០នាទី ដោយផ្តល់ជូនលេខាធិការដ្ឋាន)៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម