Connect with us

ព័ត៌មានជាតិ

លោក​អភិបាលក្រុង​បញ្ជាក់​ហេតុផល ក្រោយ​ពី​កា​របិទ​ខ្ទប់ ធនាគារ​ឯកទេស អ៊ីអន សាខា​បាត់ដំបង​

បានផុស

នៅ

​ធនាគារ​ឯកទេស អ៉ីនអន សាខា​បាត់ដំបង ត្រូវ​បាន​បិទ​ខ្ទប់​អស់​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៍​មកហើយ បន្ទាប់ពី​បាន​រកឃើញ​បុគ្គលិក​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ចំនួន២រូប មាន​វិជ្ជមាន​កូ​វីដ​-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាល ក្រុង​បាត់ដំបង ផេង សិទ្ធី បាន​បញ្ជាក់ថា បើ​គិត​មកទល់នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ការបិទ​ខ្ទប់​ធនាគារ​ឯកទេស​សាខា​បាត់ដំបង មាន​រយៈពេល៨ថ្ងៃ​មកហើយ ដោយសារ​តែ​មាន​បុគ្គលិក​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ចំនួន​២​រូប មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដោយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​នៅឡើយ​។​

​លោក​អភិបាលក្រុង​បាន​បន្តថា ដោយឡែក​បុគ្គលិក​ពាក់ព័ន្ធ​ដទៃទៀត ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ធនាគារ​តែម្តង ព្រមទាំង​បាន​យក​សំណាក​ទៅ​ពិនិត្យ​លើកទីមួយ​រួចហើយ ​គឺ អវិជ្ជមាន​ទាំងអស់គ្នា ដូច្នេះ​នៅ​រង់ចាំ​តេស្ត​លើក​ទី​២​ម្តងទៀត ដើម្បី​តាមដាន​ជា​លើកចុងក្រោយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម