ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញឧបករណ៍តេស្តរហ័សរកកូវីដ លក់ដល់អ្នកក្រុងបាងកក ធ្វើតេស្តតាមផ្ទះ
ក្រសួងសុខាភិបាលថៃបានអនុម័តគោលការណ៍ បញ្ចេញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ ដើម្បីឲ្យសាធារណៈជនអាចទិញបានពីគ្លីនិក និងឱសថស្ថានក្នុងក្រុងបាងកក សម្រាប់ការប្រើប្រាស់ ។
គំនិតនេះគឺដើម្បីបន្ថយសម្ពាធលើមន្ទីរពេទ្យ ដែលកំពុងជួបប្រទះនឹងតម្រូវការកើនឡើង សម្រាប់ការធ្វើតេស្តតាម PCR ខណៈករណីឆ្លងកំពុងផ្ទុះខ្លាំង ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Pattaya News បានឲ្យដឹងថា ក្រុមមន្ត្រីនឹងជួបពិភាក្សាគ្នា ដើម្បីបញ្ជាក់ព័ត៌មានលម្អិតចុងក្រោយ នៃគោលនយោបាយនេះ ខណៈឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រួចទៅហើយ នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជននៅមជ្ឈមណ្ឌលសេវាកម្មសុខភាពសាធារណៈក្រុងបាងកក និងនៅតាមគ្លីនិកសហគមន៍ផ្សេងទៀត ។
ឧបករណ៍តេស្តរហ័សនេះ ត្រូវបានប្រើដើម្បីធ្វើតេស្តអ្នកជំងឺ ដែលកំពុងស្ថិតក្នុងការតាមដាន រួចទាំងមានរោគសញ្ញាដូចកូវីដ និងអ្នកដែលត្រូវបានគេចាត់ទុកថា “មានគ្រោះថ្នាក់” ។

ការបញ្ចេញឧបករណ៍តេស្តរហ័ស ដែលអាចប្រើបានជាសាធារណៈ នឹងធ្វើឲ្យមនុស្សធ្វើតេស្តផ្ទាល់ខ្លួននៅផ្ទះ ។ ប្រសិនបើមានការយល់ព្រមចុងក្រោយនៅថ្ងៃនេះ ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ នឹងអាចរកទិញបានពីគ្លីនិក និងឱសថស្ថាននានាក្នុងសប្តាហ៍នេះ ដែលមានតម្លៃចាប់ពី ៣០០ ទៅ ៤០០ បាត ។
ទោះយ៉ាងណា បើយោងទៅតាមលោក Paisan Dankhum មកពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ថៃ បានឲ្យដឹងថា អ្នកដែលទទួលបានលទ្ធផលវិជ្ជមានពីការធ្វើតេស្តរហ័សនេះ ក៏នឹងនៅតែត្រូវការធ្វើតេស្តតាម PCR ដើម្បីបញ្ជាក់ពីលទ្ធផលលម្អិតបន្ថែម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ មានអ្នកស្លាប់ដោយសារកូវីដ ៨០ នាក់ទៀត និងឆ្លងថ្មី ៨,៦៥៦ ករណី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


