វប្បធម៌ ជំនឿ
ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?
មិនថាជនជាតិចិន ប្រជាជនអាស៊ី រួមទាំងខ្មែរនោះទេ សុទ្ធសឹងមានជំនឿលើហុងស៊ុយ ស្លាកលេខរថយន្តឬម៉ូតូ ដោយគេជឿថា លេខទាំងនោះមានឥទ្ធិពលលើរាសីរបស់ម្ចាស់យានជំនិះ។

ស្លាកលេខហុងស៊ុយ មិនសម្ដៅដល់លេខ៣ខ្ទង់ដូចៗគ្នា ឬលេខការរ៉េឡើយ។ ស្លាកលេខហុងស៊ុយជាតួលេខទាំងអស់បូកបញ្ចូលគ្នា រហូតនៅសល់លេខតែមួយខ្ទង់ចុងក្រោយ។ ឧទាហរណ៍ ស្លាកលេខម៉ូតូ 1D-4335 គឺ 4+3+3+5= 15= 1+5= 6…។
លទ្ធផលលេខបូក មានអត្ថន័យដូចតទៅ៖
លេខ1: តំណាងពន្លឺ។ ម្ចាស់លេខនឹងមានឋានៈខ្ពង់ខ្ពស់ មុខរបររកស៊ីរីកចម្រើន។
លេខ2: តំណាងឱ្យទឹក។ ផ្ដល់សេចក្តីសុខភាពសប្បាយ ត្រជាក់ត្រជុំ មានអ្នកតាមជួយជ្រោមជ្រែង។
លេខ3: ជាលេខតំណាងមេឃដី។ ម្ចាស់ទ្រព្យនឹងទទួលបានព្រះពរហូរហៀរ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។
លេខ4: លេខតំណាងសេចក្ដីស្លាប់។ តាមក្បួនហុងស៊ុយគេជឿថា មានតែរឿងជម្លោះទាំងក្នុងគ្រួសារនិងជាមួយអ្នកដទៃ ហើយចេះតែមានបញ្ហាមិនល្អមកពីគ្រប់ទិសទី។
លេខ5: និមិត្តរូបនៃជីវិត។ ប៉ុន្តែតាមជំនឿមិនសូវជាល្អនោះទេ។ គេជឿថា បញ្ហាហិរញ្ញវត្ថុត្រូវជាប់គាំង។ យ៉ាងណាមិញបញ្ហាជីវិតនឹងតែជួបសុភមង្គល។
លេខ6: លេខតំណាងឱ្យពពួកអមនុស្ស។ បើសែនត្រូវមានអ្នកជួយថែរក្សា បើខុសភាពចម្រុងចម្រើននឹងអន់ថយ មានតែជំងឺតម្កាត់តាមយារយី។
លេខ7: តំណាងព្រះជាម្ចាស់។ ជួយឱ្យសុខសប្បាយ មានប្រាក់ច្រើន និងរួចផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួង ។
លេខ8: តំណាងទិសទាំង៨។ ម្ចាស់យាននឹងទទួលបានភាពរុងរឿង សុខភាពល្អបរិបូណ៌ សម្បូរទ្រព្យសម្បត្តិ និងទទួលបានជោគជ័យក្នុងការងារ។
លេខ9: តំណាងឋានសួគ៌។ សេចក្ដីសុខគ្រប់ប្រការ ចម្រុងចម្រុងរុងរឿងទាំងអាជីពនិងជំនួញ រីឯគ្រួសារនឹងចៀសឆ្ងាយពីរឿងអពមង្គល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ទិញរថយន្តឬម៉ូតូថ្មី ត្រូវគិតតាមរាសីខែទាំង១២ ទើបអាចបញ្ចៀសគ្រោះឧបទ្រព
ចុចអាន៖ ធូបមិនមែនចេះតែអុជតាមនឹកឃើញឡើយ សរសៃនីមួយៗបញ្ជាក់អត្ថន័យនិងតំណាងឲ្យការគោរពបូជាផ្សេងគ្នា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


