ព័ត៌មានអន្ដរជាតិ
សេវាបុណ្យសពមីយ៉ាន់ម៉ាទ្រាំទ្រលែងបាន សពកូវីដច្រើនពេក
សាកសពរាប់រយនាក់កំពុងត្រូវបានដឹកជញ្ជូនទៅកន្លែងធ្វើបុណ្យជារៀងរាល់ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ដោយសាររលកកូវីដ-១៩បានវាយលុកខ្លាំង។ នេះជាការឲ្យដឹងពីសេវាដឹកសព និងរៀបចំពិធីបុណ្យបាននិយាយ។
ប្រមូលពីផ្នែកផ្សេងៗទូទាំងប្រទេស តួលេខស្លាប់ប្រចាំថ្ងៃបានកើនឡើងខ្ពស់ជាលំដាប់។ បើតាមក្រសួងសុខាភិបាលឲ្យដឹងថា នៅថ្ងៃពុធ ទី១៤ ខែកក្កដា កន្លងទៅនេះមានករណីស្លាប់ជាប់កំណត់ត្រាគឺ១៤៥នាក់។

សេវាបុណ្យសពបាននិយាយថា ចំនួននៃពិធីបុណ្យសពនៅទីបញ្ចុះសព Yay Way ក្នុងទីក្រុងយ៉ាំងហ្គោនបានបញ្ចុះសពប្រហែលជា២០០នាក់ជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុនដែលចំនួននេះបានកើនឡើងជាងចំនួនធម្មតាទ្វេដង។
ពួកគេបាននិយាយថា ដូចគ្នានេះដែរ ទីបញ្ចុះសពពីរកន្លែងទៀតក្នុងទីក្រុងក៏មានការកើនឡើងនូវចំនួនសាកសពដែលមានពី៤០០ទៅ៥០០សពត្រូវបានបូជាជារៀងរាល់ថ្ងៃ។
លោក Bo Sein អាយុ៥២ឆ្នាំជាអ្នកដឹកនាំសេវាសប្បុរសសម្រាប់ការដឹកជញ្ជូនសពបានឲ្យដឹងថា ៖«យើងត្រូវតែដឹកជញ្ជូនសពទៅកន្លែងបញ្ចុះសពផ្សេងៗ។ យើងបានដឹកជាង៤០ជើងក្នុងមួយថ្ងៃ»។

លោកថា ៖«មើលឃើញសាកសពនៅទីបញ្ចុះសពថ្ងៃនេះ ខ្ញុំបានគិតថា នឹងមិនស្រួលទេដែលចេះបន្តកើតមានបែបនេះ។ អ្នកមាន អ្នកក្រ ស្លាប់ដោយកូវីដ-១៩ទាំងអស់»។
អ្នកបង្កើតសេវាបុណ្យសពដោយឥតគិតថ្លៃនៅទីក្រុងយ៉ាំងហ្គោនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកបានហៅអ្នកស្ម័គ្រចិត្តផ្សេងទៀតឲ្យជួយ ពីព្រោះសមាជិកក្រុមរបស់លោកតែ១៨នាក់មិនអាចទ្រាំទ្រនឹងចំនួនសពដ៏ច្រើនបាន។
ចំណែកនៅទីក្រុងម៉ាន់ដាឡាយ មន្ត្រីម្នាក់នៅទីបញ្ចុះសព Aye Yeik Nyein ឈ្មោះ Kyaw Soe Win បាននិយាយថា សព៦៣នាក់ត្រូវបានបូជាកាលពីថ្ងៃអង្គារ៍។ សពទាំងអស់នោះសុទ្ធតែស្លាប់ដោយកូវីដ-១៩។
លោកថា ៖«យើងពិតជាបារម្ភណាស់ តែត្រូវការបម្រើប្រជាជន»។
ករណីឆ្លងកូវីដ-១៩បានចាប់ផ្តើមផ្ទុះឡើងនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមិថុនា និងបានហក់ឡើងខ្ពស់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃពុធមានករណីឆ្លងថ្មី៧០៨៩នាក់។

យោងតាមតួលេខផ្លូវការ ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩សរុប ២០៨ ០០០នាក់ និងស្លាប់៤១៨១នាក់។ ប៉ុន្តែបុគ្គលិកសុខាភិបាលជឿថា ចំនួនឆ្លងគឺខ្ពស់ជាងចំនួនផ្លូវការ ពីព្រោះការធ្វើតេស្តបានដួលរលំ បន្ទាប់ពីយោធាកាន់កាប់អំណាចពីលោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារ១កុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


