កីឡា
លោក ស៊ុន ចាន់ថុល លើកទឹកចិត្តអត្តពលិកហែលទឹកត្រៀមទៅប្រកួតកីឡាអូឡាំពិករដូវក្ដៅសប្ដាហ៍ក្រោយ
លោក ហែម គីរី អគ្គលេខាធិការតំណាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសា ធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានជួបសំណេះសំណាលជាមួយនឹងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិត្រៀមចេញទៅការប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហែម គីរី អគ្គលេខាធិការបានប្រាប់តាមសារអេឡិចត្រូនិចថា លោកបានធ្វើការផ្តាំផ្ញើ និងពាំនាំនូវអនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធ សូមឱ្យអត្តពលិកថែរក្សាសុខភាព ត្រូវតែប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព និងគោរពតាមលក្ខខណ្ឌនៃការប្រកួតឱ្យបាន និងគោលការណ៍កីឡា។
លោកបន្តថា លោកទេសរដ្ឋមន្រ្តីប្រធានសហព័ន្ធបានផ្តាំផ្ញើជូនពរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ព្យាយាមប្រកួតឱ្យបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនលើកនេះ ហើយលោកប្រធានសហព័ន្ធក៏បានផ្ដល់នូវថវិកាផ្ទាល់ខ្លួនក្នុងមួយនាក់ចំនួន៥០០ដុល្លារ រួមជាមួយសម្ភារៈប្រើប្រាស់សម្រាប់ចូលរួមប្រកួត និងថ្នាំការពារជំងឺផ្ដាសាយ ដើម្បីទុកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅចូលរួមការប្រកួតនាពេលខាងមុខនេះផងដែរ។

អគ្គលេខាធិការបន្ថែមថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិនឹងធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាពេលព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣៥នាទីព្រឹក ដើម្បីឆ្ពោះទៅ កាន់ប្រទេស ជប៉ុន ដែលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ប្រទេស ជប៉ុននេះ នឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ។
លោក ហែម គីរី បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនអត្តពលិកហែលទឹក២រូប គឺកីឡាករ ហែម ប៊ុច និង កីឡាការិនី ឃឿន ប៊ុន ពេជ្រមរកត ឱ្យចូលរួមប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី ដូចគ្នា៕
អត្ថបទ៖ វិសិទ្ទ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


