ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង នឹងបើកដំណើរការផ្សារសាមគ្គីស្ទឹងត្រែង លក់ដូរជាធម្មតាវិញ នៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ
រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ប្រកាសព័ត៌មាន ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីស្ទឹងត្រែង នឹងបើកឲ្យដំណើរការលក់ដូរជាធម្មតាវិញ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

ផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទខ្ទប់បណ្ដោះអាសន្នកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១កន្លងមក បន្ទាប់ពីមានផ្ទុះជំងឺកូវីដ១៩ រីករាលដាលឆ្លងដល់អាជីវករលក់ដូរក្នុងផ្សារជាច្រើននាក់។
រដ្ឋបាលខេត្តបានសម្រេចបើកផ្សារសាមគ្គីស្ទឹងត្រែង ឲ្យដំណើរការឡើងវិញនោះ ដោយមើលឃើញថាស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ បានធូរស្រាលឡើងវិញខ្លះ និងដើម្បីសម្រួលការលក់ដូរ ដល់បងប្អូនអាជីវករសម្រាប់ដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីបានបិទអស់រយៈពេល២០ថ្ងៃកន្លងមក។

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ត្រូវគោរពវិធានការសុខាភិបាល ៣ការពារ និង៣កុំ ឲ្យខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត ជាពិសេសត្រូវពាក់ម៉ាសបាញ់អាកុល នឹងរក្សាគម្លាតសុវត្ថិភាពរវាងអ្នកលក់ និងអ្នកទិញ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩៕
អត្ថបទ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


