ព័ត៌មានជាតិ
ខេត្តកោះកុង តម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩
លោកស្រីអភិបាលខេត្តកោះកុង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្តសរុបចំនួន៣១អង្គភាព ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ចាប់ពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១តទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្គងរីករាលដាលជំងឺកូវីដ១៩។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ«៩រដ្ឋបាលខេត្តកោះកុងសុំស្នើដល់លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងមន្ត្រីក្រោមឱវាទអញ្ជើញទៅធ្វើតេស្តរករោគកូវីដ១៩ តាមការបរិច្ឆេទនិងទីតាំង ដែលបានកំណត់លើកលែងតែមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងសាលាខេត្តត្រូវយកសំណាកនៅអង្គភាពផ្ទាល់។



លោក ស្រី អភិបាលខេត្តបានបន្តថា កាលបរិច្ឆេទនៃការធ្វើតេស្តរកមេរោគកូវីដ១៩ គឺគិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលរៀងរាល់ថ្ងៃនៅទីតាំង វិទ្យាល័យចំណេះទូទៅនិងបច្ចេកវិទ្យាសាស្ត្រតេជោសែនកោះកុង(វិទ្យាល័យកោះកុង)និងកន្លែងរៀបអាពាហ៍ពិពាហ៍ ដែលមានទីតាំងនៅខាងនៅក្រោយវត្តទេពនិមិត្តហៅវត្តថ្មី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



