Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានអ្នកស្លាប់កើនដល់២២នាក់ និងមានអ្នកឆ្លងជំងឺកូ​វីដ​ ថ្មីចំនួន​៦១​នាក់គិតត្រឹមថ្ងៃទី២០​ កក្កដា

បានផុស

នៅ

​យោងតាម​ការប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង នា​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​នេះ ​បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ថ្មី​ចំនួន៦១នាក់ ដែល​ក្នុងនោះ​ជា​អ្នកពាក់​ព័ន្ធ​នឹង​ព្រឹ​តិ្ត​ការណ៍ សហគមន៍​២០​កុម្ភ​:​ រីឯ​អ្នកជា​សះស្បើយ​មាន​ចំនួន១៨នាក់ និង​មាន​អ្នកស្លាប់​ម្នាក់​បន្ថែម​ទៀត​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ដែល​ទទួលបាន​គឺ រដ្ឋបាលខេត្តបានបង្ហាញ​តួលេខ​រួម​អោយដឹងថា បើ​គិត​មកទល់នឹង​ថ្ងៃទី​២០ ខែកក្កដា​នេះ ខេត្តបាត់ដំបង​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​សរុប​ចំនួន ២,០៩០ នាក់ មាន​អ្នកជា​សះ ស្បើយ​សរុប​ចំនួន ១,១៣០ នាក់ ស្លាប់​បាន​កើនឡើង​រហូតដល់​ចំនួន២២នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនួន៩៣៨នាក់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម