សុខភាព
៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
មកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួន Delta ដែលគេរកឃើញដំបូងនៅក្នុងប្រទេស ឥណ្ឌា បានរាលដាលដល់ប្រទេស ជាង១០០ហើយ។

កម្ពុជា ក៏បានរកឃើញករណីវីរុសនេះផងដែរ ប៉ុន្តែសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់ៗណាមួយថា វីរុសបំប្លែងខ្លួននេះអាចយកឈ្នះវ៉ាក់សាំងនោះទេ។

ប្រទេសនានានៅលើពិភពលោក កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយក្តីសង្ឃឹមថា នឹងអាចយកឈ្នះវិបត្តិកូវីដបាន ប៉ុន្តែនៅតែមានមនុស្សជាច្រើនមិនទាន់ទទួលបានថ្នាំបង្ការ នៅឡើយ។
ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។

ខាងក្រោមនេះជាវិធី៥យ៉ាង ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីវីរុសបំប្លែងខ្លួន Delta៖
១. ពាក់ម៉ាស់បិទជិតច្រមុះនិងមាត់ ពេលដែលអ្នកជួបជាមួយមនុស្សមកពីគ្រួសារដទៃ ជាពិសេស នៅពេលដែលអ្នកស្ថិតនៅកន្លែងមិនមានខ្យល់គ្រប់គ្រាន់ ឬកន្លែងដែលមានមនុស្សច្រើន។
២. រក្សាគម្លាត ២ម៉ែត្រ ពីមនុស្សដែលមិនមែនជាសមាជិកគ្រួសាររបស់អ្នក។
៣. លាងដៃឲ្យបានញឹកញាប់ ដោយប្រើទឹកអនាម័យ សាប៊ូ ជែល ឬអាល់កុល។
៤. ចៀសវាងកន្លែង បិទជិតដែលមានមនុស្សច្រើន ឬកន្លែងមិនមានខ្យល់គ្រប់គ្រាន់។
៥. ផ្តោតការយកចិត្តទុកដាក់លើអត្រាឆ្លងកូវីដ ក្នុងសហគមន៍ រួមទាំងអត្រាឆ្លងវីរុសបំប្លែងខ្លួន Delta ផងដែរ និងចៀសវាងទំនាក់ទំនងសង្គមដែលមិនចាំបាច់ ជាមួយអ្នកដទៃ នៅពេលអត្រាឆ្លង កើនឡើងខ្ពស់។

៥វិធីខាងលើនេះ មិនមែនសម្រាប់តែអ្នកមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែអ្នកចាក់ហើយ ក៏ត្រូវតែអនុវត្តផងដែរ ដើម្បីទប់ស្កាត់និងកាត់បន្ថយហានិភ័យ ឆ្លងវីរុសបំប្លែងខ្លួន Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hackensack Meridian Health
ចុចអាន៖ ក្រុមមនុស្ស៤ប្រភេទ ងាយរងគ្រោះបំផុត ចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា (Delta)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


