ជីវិតកម្សាន្ដ
រឿងពិត ខាន់ ជេមស៍ កាលជាង២០ឆ្នាំមុនធ្លាប់ផ្ញើវាសនាលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៅស្រុកថៃ
ភ្នំពេញ៖ តារាចម្រៀង ខាន់ ជេមស៍ កន្លងមកមិនធ្លាប់បង្ហាញប្រាប់ពីប្រវត្តិអតីតកាលរបស់ខ្លួនមុនពេលចូលសិល្បៈឱ្យមហាជនបានដឹងឡើយ។ ប៉ុន្តែឥឡូវរឿងពិតនៃជីវិតរបស់លោកត្រូវបានលាតត្រដាង។

លោក ខាន់ ជេមស៍ ពេលនេះទើបសម្រេចបើកកកាយពីប្រវត្តិរបស់ខ្លួនគួរឱ្យភ្ញាក់ផ្អើលថា កាលពីជាង២០ឆ្នាំមុន លោកធ្លាប់ផ្ញើវាសនាលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៅស្រុកថៃ។ ទើបក្រោយមកចូលប្រឡូកលើវិស័យចម្រៀងតាមហាង បៀរហ្គាឌិន។
លោក ខាន់ ជេមស៍ បានថ្លែងបញ្ជាក់ថា កាលពីឆ្នាំ១៩៩៨ ជាកម្មករចុះទូកនៅប្រទេសថៃ។ ឆ្នាំ២០០២ ជាអ្នកចម្រៀងប្រចាំនៅបៀរហ្គាឌិន ដល់ឆ្នាំ២០០៧ មានវាសនាបានក្លាយជាតារាចម្រៀងល្បី និងឆ្នាំ២០ ២១ ជាតារាចម្រៀងផង ជាសហក្រិនផង។

បន្ថែមពីភាពជោគជ័យនេះលោក ខាន់ ជេមស៍ បានលើកឡើងថា៖ “ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ មិនថាពីមុនយើងជាអ្វី សូមឱ្យយើងមានក្តីស្រមៃឱ្យធំ និងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដ ថ្ងៃណាមួយយើងនឹងជោគជ័យជាក់ជាមិនខាន”៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


