ជីវិតកម្សាន្ដ
ទោះបែកគ្នាច្រើនឆ្នាំ កែវ កល្យាណ និង អម្ពរ ទេវី រក្សាមិត្តភាពមិនប្រួលប្រែ
ភ្នំពេញ ៖ ទោះបីបច្ចុប្បន្នការរស់នៅនិងមិត្តភាពហាក់នៅឆ្ងាយពីគ្នាបន្តិចមែន តែសម្រាប់តារាស្រី ២ដួងរួមជំនាន់សិល្បៈ គឺអ្នកនាងកែវ កល្យាណនិង អម្ពរ ទេវី នៅតែរក្សាបានទំនាក់ទំនងល្អជាមួយគ្នាដោយមិនប្រួលប្រែឡើយ។

ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យមហាជននិងអ្នកគាំទ្រថ្លែងការសរសើរគ្រប់គ្នា។ ជាក់ស្តែងថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានប្រារព្ធខួបកំណើតគម្រប់អាយុ៥១ឆ្នាំ គឺនាងទទួលបានសារពីអ្នកគាំទ្រជាច្រើនជូនពរឲ្យនាងមានសុខភាពល្អនិងសម្រស់នៅតែស្រស់ស្អាត ខណៈដែលស្វាមីនាងក៏បានបង្ហោះរូបភាពផ្អែមល្ហែមក្នុងថ្ងៃខួបកំណើតផងដែរ។

ដោយឡែកអ្នកនាង កែវ កល្យាណ ដែលធ្លាប់រួមអា ជីពជាមួយអ្នកនាង អម្ពរ ទេវី កាលពីឆ្នាំ១៩៨៧ ដល់២០០១គេក៏បានឃើញផ្ញើសារជូនពរអ្នកនាងអម្ពរ ទេវី នៅថ្ងៃពិសេសរបស់នាងដែរទើបធ្វើឲ្យអតីតកំពូលតារាសម្ដែងរូបនេះភ្ញាក់ផ្អើលនិងរីករាយជាខ្លាំង។

ខ្លឹមសារនោះអ្នកនាង កែវ កល្យាណក៏បានផ្ញើសារ ទៅអ្នកនាងអម្ពរ ទេវី ថា”យើងសូមជូនពរថ្ងៃខួបកំណើតពួកម៉ាក អម្ពរ ទេវី សូមឲ្យពួកម៉ាកមានសម្រស់ស្អាតជានិច្ចមានក្ដីសុខក្នុងក្រុមគ្រួសារឲ្យប្ដីកាន់ តែស្រលាញ់ថ្នាក់ថ្នមមើលថែរកស៊ីកាន់តែ មានលុយច្រើនៗជាពិសេសមានសុខភាពល្អ ជៀសផុតជំងឺកូវីដចង្រៃនេះ”។
ភ្លាមៗនោះដែរអ្នកនាងអម្ពរ ទេវី បានតបសារទៅអ្នកនាងកែវ កល្យាណថា”អរគុណសម្លាញ់កែវ កល្យាណ ដែលនៅតែនឹករលឹកដល់ខ្ញុំ ថ្ងៃនេះខ្ញុំ ទេវី ចង់ប្រាប់ថា”ស្រលាញ់ពេញបេះដូងស្រលាញ់ ខ្លាំងណាស់”។ដោយឃើញការឆ្លើយឆ្លងគ្នាតាមរយៈពាក្យពេចន៍ផ្អែមល្ហែមទើបឲ្យអ្នកគាំទ្រលើកឡើងថាសិល្បៈគំរូ៕
ដោយ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


