ព័ត៌មានជាតិ
សមត្ថកិច្ចមិនត្រូវប្រើអំណាច ដើម្បីធ្វើការងារទេ គឺត្រូវប្រើច្បាប់ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កងកម្លាំងមិនត្រូវប្រើប្រាស់អំណាច ដើម្បីធ្វើការងារទេ គឺត្រូវប្រើប្រាស់ច្បាប់ ក្នុងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី លើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់បម្រើការងារក្នុងវិស័យសន្តិសុខ និងសណ្ដាប់សាធារណៈជូនប្រជាពលរដ្ឋ ហើយក៏ស្នើឲ្យប្អូនៗជាសិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលបានបណ្ដុះបណ្ដាល ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារនិងគោរពប្រតិបត្តិច្បាប់ ព្រមទាំងមានអាកប្បកិរិយានិងឥរិយាបថល្អទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អនិងមន្ត្រីនគរបាលល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ផងដែរ។




ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីការវឌ្ឍនភាព កិត្យានុភាព និងឧត្តមភាពរបស់បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិនិង អន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ដោយការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធីកំណែទម្រង់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការ ប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក «យើងរួមគ្នាកសាងវប្បធម៌គុណភាព»៕



សូមចុចអាន៖ ផ្លូវក្រួសក្រហមចំនួន៥ខ្សែ ក្នុងស្រុកមោងឫស្សី ត្រូវបានជួសជុលឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


