ព័ត៌មានជាតិ
ស្លាប់៣នាក់ ឆ្លងកូវីដថ្មី ១២៥នាក់ នៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១២៥ នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈមានចំនួន ១០៣ នាក់ ពលករមកពីប្រទេសថៃមានចំនួន ២២ នាក់ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ១១១ នាក់ និងមានអ្នកស្លាប់ ៣ នាក់ បន្ថែមទៀតផងដែរ។
រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញតួលេខរួមឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី៣០ កក្កដានេះ ខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ-១៩ សរុបកើនឡើងដល់ចំនួន ៣, ១៦៦ នាក់ ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១,៩៣០ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៤០ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១,១៩៦ នាក់៕








អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី