ព័ត៌មានអន្ដរជាតិ
ចិន បិទខ្ទប់ប្រជាជនរាប់លាននាក់ ខណៈ Delta រាលដាលដល់ ខេត្តក្រុង ជាង ៣០
នៅថ្ងៃចន្ទទី២ខែសីហានេះ មនុស្សរាប់លាននាក់ត្រូវបានបង្ខាំងក្នុងផ្ទះរបស់ពួកគេ នៅប្រទេសចិន ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះកូវីដ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
នៅថ្ងៃចន្ទ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងកូវីដក្នុងសហគមន៍ ចំនួន ៥៥ ករណី វីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta បានរាលដាលដល់ទីក្រុងជាង ២០ និងខេត្តជាង ១២។
បច្ចុប្បន្ន រដ្ឋាភិបាលមូលដ្ឋាននៅក្នុងទីក្រុងធំ ៗ រួមទាំងរដ្ឋធានីប៉េកាំងផងដែរ បានធ្វើតេស្តប្រជាជនរាប់លាននាក់ ព្រមទាំងបិទបរិវេណលំនៅដ្ឋាននិងឲ្យអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវធ្វើចត្តាឡីស័កផងដែរ
ទីក្រុង Zhuzhou ក្នុងខេត្ត Hunan បានបញ្ជាឲ្យប្រជាជនជាង ១,២ លាននាក់ ស្នាក់នៅក្នុងផ្ទះក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅបីថ្ងៃខាងមុខ ស្របពេលខ្លួនចាប់ផ្តើមយុទ្ធនាការធ្វើតេស្តនិងចាក់វ៉ាក់សាំងទូទាំងទីក្រុង។
ការផ្ទុះឡើងចុងក្រោយបំផុត ទាក់ទងទៅនឹងចង្កោមនៅ Nanjing ដែលអ្នកបោសសំអាត ៩ នាក់នៅអាកាសយានដ្ឋានអន្តរជាតិ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ២០ ខែកក្កដា កំពុងតែគំរាមកំហែងដល់ជោគជ័យរបស់ចិន ក្នុងការគ្រប់គ្រងវិបត្តិកូវីដដោយត្រឹមរយៈពេល២សប្តាហ៍ ចិន រកឃើញអ្នកឆ្លងក្នុងសហគមន៍ជាង ៣៦០ ករណី។
នៅចំណុចទិសដៅទេសចរណ៍ Zhangjiajie ជិត Zhuzhou ការផ្ទុះឡើងកាលពីខែមុន បានរាលដាលក្នុងចំណោមអ្នកចូលក្នុងរោងមហោស្រព។ Zhangjiajie បានបិទខ្ទប់ប្រជាជនទាំងអស់ ១.៥លាននាក់ កាលពីថ្ងៃសុក្រ។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង បានរារាំងអ្នកទេសចរមិនឲ្យចូល អំឡុងរដូវកាលធ្វើទេសចរណ៍រដូវក្តៅ។ មន្រ្តីទីក្រុងកំពូល ៗ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យប្រជាជន កុំចាកចេញពីទីក្រុងប៉េកាំងបើមិនចាំបាច់។
សង្កាត់ Changping របស់រដ្ឋធានី បានបិទខ្ទប់មនុស្ស ៤១,០០០ នាក់នៅក្នុងសហគមន៍លំនៅដ្ឋានចំនួន ៩ កាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទុះវិញហើយ ចិន រកឃើញអ្នកឆ្លងកូវីដច្រើនបំផុតលើកទី ២ ចាប់តាំងពីចុងខែមករា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់