Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះវិញហើយ ចិន រកឃើញអ្នកឆ្លងកូវីដច្រើនបំផុតលើកទី ២ ចាប់តាំងពីចុងខែមករា

បានផុស

នៅ

យោងតាមគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩៨ ករណីកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះគឺខ្ពស់បំផុត បើប្រៀបធៀបនឹងករណីឆ្លងថ្មីចំនួន ៧៥ ករណី ដែលត្រូវបានកត់ត្រាកាលពីសប្ដាហ៍មុន ហើយវាក៏ជាចំនួនខ្ពស់បំផុតផងដែរ ចាប់តាំងពីចុងខែមករាមក ចំពេលមានការកើនឡើងនៃករណីឆ្លងក្នុងសហគមន៍ នៅទីក្រុងភាគខាងជើង Nanjing ។

ទន្ទឹមនោះ អាជ្ញាធរសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះ មាន ៥៥ ករណីជាករណីឆ្លងក្នុងសហគមន៍ ហើយវាក៏ជាការកើនឡើងករណីឆ្លងក្នុងសហគមន៍ ប្រៀបធៀបនឹង ៥៣ ករណីកាលពីប៉ុន្មានថ្ងៃមុន ។

បន្ថែមពីនេះ ចិន ក៏បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ មិនបញ្ចេញរោគសញ្ញា ដែលប្រទេសនេះ មិនបានចាត់ថ្នាក់ជាករណីផ្លូវការចំនួន ៦០ ករណីផងដែរ បើប្រៀបធៀបនឹង ៣៧ ករណីកាលពីប៉ុន្មានថ្ងៃមុន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩៣,១០៣ ករណី ខណៈចំនួនអ្នកស្លាប់នៅតែមាន ៤.៦៣៦ នាក់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ខេត្ត ២ ទៀតរបស់ ចិន ផ្ទុះឆ្លងកូវីដក្នុងសហគមន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម