ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ឧបត្ថម្ភថវិកា២លានរៀលដល់លោកតា រិទ្ធ សារី ដែលធ្លាក់ខ្លួនឈឺធ្ងន់
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញការធ្លាក់ខ្លួនឈឺ និងកំពុងជួបការខ្វះខាតរបស់តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី នោះ តារាចម្រៀងលោក ព្រាប សុវត្ថិ បានសម្រេចឧបត្ថម្ភថវិកា២លានរៀលដល់សិល្បករជើងចាស់រូបនេះ។

បើយោងតាយប្រភពព័ត៌មានពីលោក ហេង ឡុង បានបញ្ជាក់ថា ដោយមើលឃើញការអាណិតអាសូរ និងការលំបាកទើបលោក ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកាចំនួន២ដល់លោកតា រិទ្ធ សារី ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយហើយសុខភាពក៏ទ្រុឌទ្រោម។
សូមជម្រាបដែរថា មិនត្រឹមតែមានជំងឺធ្ងន់ប្រចាំកាយទេ សព្វថ្ងៃតារាជើងចាស់រូបនេះក៏កំពុងជួបជីវភាពខ្វះខាតផងដែរ ខណ:គាត់រស់នៅឯស្រុកកំណើតនាទឹកដីខេត្តបាត់ដំបង។ ដូច្នេះទើបកន្លងមកក៏មានការអំពាវនាវដល់សប្បុរសជនដើម្បីឧបត្ថម្ភថវិកាជួយសង្គ្រោះគាត់ផងដែរ។

ស្ថិតក្នុងវ័យ៨០ឆ្នាំ លោកតា រិទ្ធ សារី បច្ចុប្បន្នកំពុងមានជំងឺរួមរឹតប្រចាំកាយគួរឱ្យសង្វេគ។ មិនតែប៉ុណ្ណោះលោកតាក៏ត្រូវចិញ្ចឹមចៅៗ២នាក់នៅក្នុងបន្ទុក ព្រោះឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការងារនៅប្រទេសថៃហើយក៏ត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


