ព័ត៌មានជាតិ
រថយន្តដឹកដីរាប់សិបគ្រឿងបើកបរលើផ្លូវទំនប់កប់ស្រូវ គ្មានគ្របតង់ ធ្លាក់ដីហ៊ុយពេញផ្លូវ
ភ្នំពេញ ៖ នៅលើមហាវិថីឈ្នះឈ្នះ (ហៅ) ផ្លូវទំនប់កប់ស្រូវ កំពុងតែប្រឈមនឹងការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាយថាហេតុ ដែលបណ្ដាលមកពីក្រុមរថយន្តដឹកដីរាប់សិបគ្រឿង តែងតែបើកប្រដេញបន្តកន្ទុយគ្នាជាខ្សែៗ និងដឹកដីមិនមានការគ្របអោយបានត្រឹមត្រូវ ធ្វើអោយធ្លាក់ដីពេញផ្លូវហ៊ុយសំពោងស្ទើរតែមើលផ្លូវមិនឃើញទៅហើយ។
កំណាត់ផ្លូវនេះត្រូវគេដឹងថា តភ្ជាប់ពីស្ពានព្រែកព្នៅស្របនឹងបឹងតាមោក (ហៅ) បឹងកប់ស្រូវនៅជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ និងមួយផ្នែកទៀតជាប់នឹងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។
នៅក្នុងមួយថ្ងៃៗ គឺមាន រថយន្ត រាប់រយគ្រឿងបានធ្វើដំណើរដឹកដីរាប់ពាន់ជើង យ៉ាងប្រសាចដូចស្រមោចនៅលើដងផ្លូវ ហើយមិនបានគោរពនូវការណែនាំរបស់អាជ្ញាធរ ដែលមិនគ្របតង់ខាងលើធ្វើឲ្យធ្លាក់ដីពេញផ្លូវហ៊ុយទ្រលោម នារដូវប្រាំងនិងរអិលនារដូវវស្សា ដែលធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់នៅពេលបើកបរជាបន្តបន្ទាប់៕



អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


