ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យជាង១១ម៉ឺននាក់
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកនេះថា ខេត្តកំពង់ស្ពឺបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះតទៅ នៅតាមទីតាំងចំនួន១១នៃក្រុងស្រុកចំនួន៩។
លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបន្តថា ចំពោះកុមារដែលមិនទាន់គ្រប់អាយុ១២ឆ្នាំ ឬខ្វះ៣០ថ្ងៃក៏អាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបានដែរ ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅក្នុងយុទ្ធនាការនេះ ខេត្តកំពង់ស្ពឺមានកុមារអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់យុវវ័យអាយុ១៧ឆ្នាំដែលគ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន១១៥,១៨៧នាក់ ក្នុងនោះស្រីមានចំនួន៥៥,៧៥២៣នាក់។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំរហូតដល់១៧ឆ្នាំ យកទៅចាក់ថ្នាំការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នាដោយភ្ជាប់ឯកសារមកជាមួយមានដូចជា សំបុត្រកំណើត លិខិតបញ្ជាក់ពីអាជ្ញាធរ ឬលិខិតឆ្លងដែន។
ខេត្តកំពង់ស្ពឺជាខេត្តទី៨ហើយដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំបន្ទាប់ពីរាជធានីភ្នំពេញ កណ្តាល តាកែវ កោះកុង ព្រះសីហនុ ស្វាយរៀងនិងកំពង់ចាម។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំបានចំនួន៣១៥,៤៦៩នាក់ស្មើនឹង១៦.០៤ភាគ រយ ធៀបនឹងគោលដៅ១៩៦៦,៩៣១នាក់នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


