ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក
លោកវេជ្ជបណ្ឌិត Robert Redfield អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានព្យាករណ៍ថា រដូវស្លឹកឈើជ្រុះ នឹងក្លាយជាពេលវេលាដ៏ខ្មៅងងឹត នៅក្នុងវិបត្តិជំងឺរាតត្បាត កូវីដ-១៩។

លោក Redfield បាននិយាយនៅក្នុងកម្មវិធី “The Story” របស់ទូរទស្សន៍ Fox News ថា លោកគិតថា វីរុសកូវីដ-១៩ នឹងបន្តបំបែកខ្លួនយ៉ាងឆាប់រហ័ស ក្នុងចំណោមមនុស្ស ដូច្នេះហើយ ហានិភ័យនៃការវិវត្តរបស់វីរុសបំប្លែងខ្លួនគឺ ខ្ពស់ណាស់។
អ្នកដឹងទេ យើងបានដោះស្រាយជាមួយវីរុសបំប្លែងខ្លួនអង់គ្លេស។ អ្នករាល់គ្នាគិតថា វាអាក្រក់ណាស់ វាឆ្លងខ្លាំងជាងមេរោគដើម ពីរដង ប៉ុន្តែ បីបួនខែក្រោយមក យើងមាន Delta ទៀត ហើយឥឡូវនេះវាជាវីរុសបំប្លែងខ្លួនលេចធ្លោបំផុត នៅសហរដ្ឋអាមេរិក។

បន្ទាប់មក លោកបានព្យាករណ៍ថា នឹងមានវីរុសកូវីដ-១៩បំប្លែងខ្លួនដែលគ្រោះថ្នាក់ជាងនេះទៀត នៅត្រឹមរដូវស្លឹកឈើជ្រុះ។
កូវីដ បានក្លាយជាមេរោគឆ្លងខ្លាំងបំផុតមួយនៅក្នុងខ្លួនមនុស្ស ដែលអនុញ្ញាតឲ្យវាបំប្លែងខ្លួន លឿនជាងមុន។

ការអត្ថាធិប្បាយរបស់លោក Redfield បានកើតឡើង ស្របពេលអ្នកជំនាញផ្សេងទៀត បានព្រមានអំពីវីរុសបំប្លែងខ្លួនថ្មីៗ ដែលអាចលេចចេញនាពេលអនាគត។
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមួយចំនួនធំបានប្រាប់ Newsweek ថា មានសក្តានុពលដែលវ៉ាក់សាំង មិនអាចបញ្ឈប់វីរុសបំប្លែងខ្លួនបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


