ព័ត៌មានអន្ដរជាតិ
នៅ ស៊ីដនី អត់ចាក់វ៉ាក់សាំង គ្មានការងារធ្វើ
នៅទីក្រុងស៊ីដនី ប៉ូលិសកំពុងបង្កើនការអនុវត្តវិធានការបិទខ្ទប់ ខណៈកម្មករមួយចំនួន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅការដ្ឋានសំណង់វិញ ប្រសិនបើពួកគេចាក់វ៉ាក់សាំង រួចរាល់។

លោក Nick អាយុ ៣១ ឆ្នាំ ដែលធ្វើការជាអ្នកបើកឡានឲ្យក្រុមហ៊ុនវិស្វកម្មមួយ បាននិយាយថា “ខ្ញុំមិនចង់ចាក់វ៉ាក់សាំងទេ ប៉ុន្តែខ្ញុំត្រូវតែចាក់ បើមិនដូច្នោះទេ ខ្ញុំគ្មានការងារធ្វើឡើយ”។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានពិចារណា លើគោលនយោបាយ “អត់ចាក់វ៉ាក់សាំង គ្មានការងារធ្វើ” ដើម្បីបញ្ចៀសការបិទខ្ទប់ ហើយសម្រាលស្ថានភាពដល់អាជីវកម្មនានា។

មកដល់ពេលនេះ អូស្រ្តាលី ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងប្រទេសជាច្រើនទៀត នៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍ អំឡុងវិបត្តិជំងឺរាតត្បាត ដោយមានករណីតិចជាង ៣៧,០០០ ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤៤ នាក់គិតត្រឹមថ្ងៃពុធ បន្ទាប់ពីមនុស្សពីរនាក់ទៀត បានស្លាប់នៅក្នុងទីក្រុង ស៊ីដនី។
ប៉ុន្តែដោយសារតែប្រជាជនតិចជាង ២៥ភាគរយបានចាក់វ៉ាក់សាំងពេញលេញនោះ អូស្ត្រាលីកំពុងតស៊ូដើម្បីចៀសវាងការបិទខ្ទប់ចុះឡើងៗ។

អ្នកជំនាញមួយចំនួនព្រមានថា ការបិទខ្ទប់បែបនេះ អាចធ្វើឲ្យសេដ្ឋកិច្ចអូស្រ្តាលី ដែលជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី១៣ របស់ពិភពលោក ធ្លាក់ចូលទៅក្នុងវិបត្តិជាលើកទី២ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋ បានប្តេជ្ញាបញ្ចប់ការបិទប្រទេសនៅពេលដែល ៧០ភាគរយនៃប្រជាជនជិត២៦លាននាក់របស់ប្រទេស ទទួលបានវ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អង់គ្លេស ប្រកាសមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដខ្ពស់បំផុត ចាប់តាំងពីខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


