ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន សុំចែកអំណាចជាមួយក្រុម តាលីបង់
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើសំណើសុំចែកអំណាចជាមួយក្រុមតាលីបង់ ជាថ្នូរនឹងការបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេស។ នេះបើយោងតាមប្រភពរដ្ឋាភិបាលកំពូលមួយ ប្រាប់ Al Jazeera។
ព័ត៌មាននេះ ក៏ត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថានផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ហើយវាបានកើតឡើង ស្របពេលក្រុមប្រដាប់អាវុធដណ្តើមបានទីក្រុង Ghazni ជាទីក្រុងទី១០ ដែលវាយយកបានក្នុងរយៈពេលមួយសប្តាហ៍។
ប្រភពនេះបានប្រាប់ Al Jazeera ថា សំណើនេះ ត្រូវបានបង្ហាញដល់ក្រុមតាលីបង់ដោយប្រយោល តាមរយៈប្រទេសកាតា ដែលជាទីតាំងមានការិយាល័យនយោបាយរបស់ក្រុមតាលីបង់និងជាកន្លែងនៃការបន្តកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាន។
ទោះបីជាយ៉ាងណាក៏ដោយ វិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល មិនបានបញ្ជាក់ពីរឿងនេះទេ ដោយនិយាយថា គ្មានការផ្លាស់ប្តូរផែនការរបស់ខ្លួនឡើយ ខណៈកិច្ចចរចាសន្តិភាពកំពុងត្រូវបានរៀបចំឡើងនៅរដ្ឋធានីដូហា របស់ប្រទេសកាតា។
លោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សារជាតិ កំពុងជួបជាមួយក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក ចិន រុស្ស៊ីនិងប្រទេសជិតខាងក្នុងតំបន់របស់ អាហ្វហ្គានីស្ថាននៅទីក្រុង ដូហា។
កាលពីថ្ងៃព្រហស្បតិ៍ លោក Abdullah បាននិយាយថា ផែនការសន្តិភាពរបស់រដ្ឋាភិបាល ត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលកាតា ប៉ុន្តែលោកមិនបានសំដៅទៅសំណើជាមួយក្រុមតាលីបង់ទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្ដៅៗ តាលីបង់ ប្រកាសវាយដណ្ដើមបានទីក្រុងសំខាន់ៗបន្ថែមទៀតរបស់ អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


