ចរាចរណ៍
រថយន្តកុងតឺន័របុក រូបសំណាក់នាគព័ន្ធខ្ទេចទាំងស្រុងរាបដល់ដី នៅក្រុងស្វាយរៀង
រង្វង់មូលរូបសំណាក់នាគព័ន្ធ ខេត្តស្វាយរៀង ត្រូវបានរថយន្តកុងតឺន័របុកខ្ទេចទាំងស្រុងរាបដល់ដី កាលមិញ នៅវេលាម៉ោងប្រហែលជា៨និង៣០នាទីយប់។
ព័ត៌មានបឋម នៅវេលាម៉ោងប្រហែលជា៨និង៣០នាទីយប់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-0630 លេខកន្ទុយរ៉ឺម៉ក ភ្នំពេញ 4A-1592 បើកបរមកពីទិសខាងលិច ឆ្ពោះមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ១ លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាក់នាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា”ខេត្តស្វាយរៀងសូមស្វាគមន៍” បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុងរាបដល់ដីតែម្ដង។


ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ រហូតដល់ម៉ោង១០:០០យប់ សកម្មភាពទាញឡានកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនៅមិនទាន់រួចរាល់នៅឡើយនោះទេ។


ប៉ុន្តែមានពាក្យចចាមអារ៉ាម បាននិយាយពីមាត់មួយទៅមាត់មួយថា ទី១ មកពីទីកន្លែងនេះ មានសភាពងងឹតពេក, ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រ នៃខេត្តស្វាយរៀងបានច្បាស់លាស់, ទី៣ សង្ស័យអ្នកបើករថយន្តបង្កខាងលើ លេងទូរសព្ទបណ្ដើរ, ទី៤ សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។

ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្ករួច ក៏បានដើរចោលរថយន្តយ៉ាងរំភើយ បន្សល់ទុកនូវរថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធយ៉ាងប្រហើរ៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



