ព័ត៌មានអន្ដរជាតិ
អ្នកចាក់ Pfizer ដូសទី ២ ហើយចាក់ដូសទី ៣ វ៉ាក់សាំងរុស្ស៊ីមួយនេះ នឹងបង្កើនប្រសិទ្ធភាពប្រឆាំងវីរុស Delta
អ្នកដែលបានទទួលការចាក់វ៉ាក់សាំង Pfizer ចំនួន ២ ដូសនឹងបង្កើនប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ប្រសិនបើពួកគេចាក់វ៉ាក់សាំងតែមួយដូស Sputnik Light របស់រុស្ស៊ីជាដូសជំរុញ ឬដូសទី ៣ ។

នៅថ្ងៃទី ១១ ខែសីហា មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលរកទីផ្សារវ៉ាក់សាំងរុស្ស៊ីនៅបរទេស បានស្នើទៅក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីចាប់ផ្តើមសាកល្បងចាក់រួមគ្នាជាមួយវ៉ាក់សាំង Sputnik Light ជាដូសទី ៣ ។
លោក Gintsburg នាយកមជ្ឈមណ្ឌលស្រាវជ្រាវរោគឆ្លង និងមីក្រូជីវសាស្រ្តដែលមានមូលដ្ឋាននៅទីក្រុងមូស្គូបានប្រាប់ Sputnik នៅថ្ងៃទី ១៧ ខែសីហានេះថា “ការស្នើរបស់ RDIF ទៅកាន់ក្រុមហ៊ុនឱសថ Pfizer ចំពោះការចាក់ដូសទី ៣ ជាមួយវ៉ាក់សាំង Sputnik Light គឺសមហេតុផលណាស់ ហើយអ្នកដែល ចាក់វ៉ាក់សាំង Sputnik Light ជាមួយ Pfizer អាចត្រូវបានការពារបានយ៉ាងល្អប្រសើរជាមួយនឹងការបង្កើតអង់ទីគ័រជាច្រើន បន្ទាប់ពីការចាក់ដូសទី ៣ នេះ” ។

យោងតាមរបាយការណ៍មួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ MedRxiv បានឲ្យដឹងថា កន្លងមកប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ត្រូវបានក្រសួងសុខាភិបាលរុស្ស៊ីប៉ាន់ប្រមាណថាមានចំនួន ៨៣.១ ភាគរយ ខណៈវ៉ាក់សាំង Pfizer មានចំនួន ៤២ ភាគរយ ។
គួរបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូស Sputnik Light ត្រូវបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ីនៅដើមខែឧសភា ហើយប្រសិទ្ធភាពរបស់វាក្នុងការពារជំងឺកូវីដ ១៩ គឺ ៧៩.៤ ភាគរយ ខណៈវ៉ាក់សាំង Sputnik Light ក៏ជាប្រភេទវ៉ាក់សាំងរួមជាមួយវ៉ាក់សាំង Sputnik V ផងដែរ ហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


