ព័ត៌មានអន្ដរជាតិ
តាលីបង់ ប្រកាសលើកលែងទោសទូទាំងអាហ្វហ្គានីស្ថាន ហើយជំរុញឲ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលខ្លួន
ក្រុមតាលីបង់បានប្រកាសអំពី “ការលើកលែងទោស” នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងបានជំរុញឲ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលរបស់ខ្លួន។

ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា ក្រុមតាលីបង់ចង់ឲ្យមានភាពស្ងប់ស្ងាត់នៅទូទាំងរដ្ឋធានី ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពេលផ្ទុះភាពច្របូកច្របល់នៅព្រលានយន្តហោះ ខណៈមនុស្សរាប់ពាន់នាក់បានសម្រុកចូលអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ក្នុងគោលបំណងចាកចេញ។
ជើងហោះហើរជម្លៀសចេញពីអាហ្វហ្គានីស្ថាន បានចាប់ផ្តើមឡើងវិញខណៈមន្រ្តីសន្តិសុខលោកខាងលិចម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថា ផ្លូវហាយវេនិងផ្លូវរត់របស់អាកាសយានដ្ឋានក្រុងកាប៊ុល ឥឡូវនេះលែងមានហ្វូងមនុស្សហើយ។

ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបញ្ចប់ហើយ ហើយមេដឹកនាំជាន់ខ្ពស់ម្នាក់បាននិយាយថា ក្រុមនេះនឹងរង់ចាំរហូតដល់កងកម្លាំងបរទេសចាកចេញអស់ មុននឹងបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចថ្មី។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនបាននិយាយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់ “ទំនាក់ទំនងមិត្តភាព” ជាមួយក្រុមតាលីបង់ ខណៈរុស្ស៊ីនិងអ៊ីរ៉ង់ក៏បានបង្កើតចំណងការទូតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មេបញ្ជាការក្រុមតាលីបង់ ជាអ្នកទោសដែលអាមេរិក ដោះលែងពីគុកយោធា Guantanamo
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


