Connect with us

ចរាចរណ៍

រថយន្ត​ដឹកទំនិញ​​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ អាយុត្រឹម​១២​ឆ្នាំ​​

បានផុស

នៅ

រថយន្ត​សាំ​យ៉ុង​ដឹកទំនិញ (​ចាប់ហួយ​) មួយគ្រឿង​បាន​បោះពួយ​ក្នុង​ល្បឿន​លឿន​បណ្ដាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់ ស្លាប់​អ្នកបើកបរ​ដែល​មាន​វ័យ​១២​ឆ្នាំ​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរ​គុន្ធបុប្ផា​និង​របួស​មនុស្ស​២​នាក់​។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧និង​០០​នាទី​ កាល​ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី លើផ្លូវ​ជាតិ​លេខ៦៧​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​សាំង​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​កំពង់ចាម 2A-4506 បើកបរ​ដោយ​ឈ្មោះ ឆៃ យ៉ា ភេទ​ប្រុស អាយុ១២​ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​អ្នករួមដំណើរ​០២​នាក់ ទី​១. ឈ្មោះ ប្រុ​ប ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទី​២. ឈ្មោះ កែក ឈួ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង (​រថយន្ត​ខាងលើ​ដឹក​អីវ៉ាន់​ចាប់ហួយ​)​។​សមត្ថកិច្ច​បន្តថា ហេតុការណ៍​នេះ ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់​ឈ្មោះ ឆៃ យ៉ា ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ចំណែក​អ្នក​រងរបួស​ស្រាល​ចំនួន​០២​នាក់​(​អ្នករួមដំណើរ​)​និង​ខូចខាត​រថយន្ត​ចំនួន ០១ គ្រឿង (​ធ្ងន់​)​។ ​សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្តាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ទាំងពីរ​។​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ បាន​អូស​រថយន្ត​បង្កហេតុ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម