សុខភាព
ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?
ដូចដែលបានលើកឡើងតាមប្រសាសន៏របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា អ្នកចាក់វ៉ាក់សាំងទើបបាន ២ ខែ ហើយចង់ចាក់ដូសទី ៣ ក៏មិនមានប្រយោជន៍ឬប្រសិទ្ធភាពអ្វីដែរ ហើយណាមួយវាខុសទៅនឹងគោលការណ៍ដែលបានកំណត់ទៀតផង។

លោកជំទាវបន្ថែមថា វ៉ាក់សាំងបើចាក់ចូលក្នុងខ្លួនយើងហើយ មិនអាចយកចេញមកវិញបានទេ។ ដូចនេះមុននឹងសម្រេចចិត្តចាក់ ត្រូវគិតគូរឲ្យបានច្បាស់លាស់ ហើយត្រូវមើលលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។
ការបង្ខំឬតាមគេអូសទាញនៃពាក្យចចាមអារ៉ាម អាចធ្វើឲ្យយើងពិបាកតែខ្លួនឯងនោះទេ។ ហើយបើចាក់រួចក៏គ្មានប្រយោជន៍ដែរ ព្រោះមិនទាន់គ្រប់ខែត្រូវចាក់ដូសទី៣។ ដូច្នេះទើបក្រសួងសុខាភិបាលលោកបានកំណត់និងប្រកាសពីពេលវេលាច្បាស់ៗ សម្រាប់ឲ្យបងប្អូនប្រជាជនយើងបានដឹង។ ចៀសវាងភាន់ច្រឡំដោយប្រការណាមួយ នាំឲ្យទៅប្រជ្រៀតគ្នាចាក់វ៉ាក់សាំងជាមួយអ្នកគ្រប់ខែត្រូវចាក់ដែរ។
បើទោះបីជាវ៉ាក់សាំងអាចការពារយើងមិនឲ្យឈឺធ្ងន់បានពិតមែន តែពលរដ្ឋម្នាក់ៗកុំអាងមានអាវក្រោះការពារមិនខ្លបខ្លាចជំងឺ។ ដោយសារវីរុសនាបច្ចុប្បន្ននេះបំប្លែងខ្លួនគ្រប់ប្រភេទ និងល្បីឆ្លងលឿនមិនធម្មតា ហើយគ្រប់គ្នាត្រូវតែប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដ ជាពិសេសនោះគឺគ្រួសារនិងសហគមន៍ទាំងមូល។

វ៉ាក់សាំងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចម្លងពីធ្ងន់ទៅស្រាល និងកាត់បន្ថយអ្នកជំងឺសម្រាកពេទ្យផងដែរ។ ដូចនេះសូមប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងទៅតាមវេនរបស់ខ្លួន ដើម្បីឲ្យមានភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដនិងបំប្លែងខ្លួនគ្រប់ប្រភេទ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


