ព័ត៌មានអន្ដរជាតិ
តាលីបង់ដាក់កំហិតថា ហាមស្ដាប់តន្ត្រី ខណៈស្ត្រីចេញក្រៅផ្ទះ ត្រូវមានបុរសអមជាមួយដាច់ខាត
លោក Sabihullah Mujahid អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសនៅ ២៧ សីហា នេះថា ខ្លួននឹងហាមឃាត់រាល់ការលេងនិងស្ដាប់តន្ត្រីនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ព្រោះវាមិនត្រឹមត្រូវតាមសាសនាឥស្លាមឡើយ ។

លោក Mujahid បានបន្ថែមថា ” តន្ត្រីត្រូវបានហាមឃាត់ សម្រាប់សាសនាឥស្លាម។ ប៉ុន្តែយើងសង្ឃឹមថា យើងនឹងបញ្ចុះបញ្ចូលមនុស្សកុំឲ្យស្ដាប់និងមិនលេងភ្លេង។ ជំនួសឲ្យការគាបសង្កត់មិនស្ដាប់និងលេង” ។
អ្នកនាំពាក្យតាលីបង់រូបនេះបានបន្តថា ខណៈពេលដែលឥឡូវនេះស្ត្រីត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅធ្វើការ និងទៅសាលារៀន មន្ទីរពេទ្យ ប៉ុន្តែប្រសិនបើពួកគេធ្វើដំណើរច្រើនថ្ងៃ បុរសត្រូវទៅជាមួយដាច់ខាត។

លោក Mujahid បានបញ្ជាក់ជាថ្មីថា ក្រុមនេះនឹងអនុញ្ញាតឲ្យស្ត្រីវិលត្រឡប់មកធ្វើការវិញនៅពេលអនាគត ខណៈដែលពួកគេត្រូវពាក់ស្លៀកសំលៀកបំពាក់បិទជិត Burqa ។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនព្រួយបារម្ភនោះគឺថា តាលីបង់នឹងបង្ខំស្ត្រីឲ្យស្នាក់នៅក្នុងផ្ទះនិងបិទបាំងមុខរបស់ពួកគេ។ ដូចជានៅពេលដែលក្រុមនេះគ្រប់គ្រងប្រទេសពីឆ្នាំ ១៩៩៦-២០០១ ដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមតាលីបង់ ចេញល្បាត និងប្រហារជីវិតស្រ្តី ដែលមិនស្លៀកពាក់បិទជិត
ចុចអាន៖តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ