ព័ត៌មានជាតិ
បិទវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិពី “សុវត្ថិភាពចរាចរណ៍”
នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិស្តីពី “សុវត្ថិភាពចរាចរណ៍ (មូលដ្ឋានគ្រឹះ)” និងការសរសេរគម្រោងផែនការសកម្មភាព តាមរយៈប្រព័ន្ធអនឡាញ Zoom ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ក្នុងកម្មវិធីបិទវគ្គ ក៏មានតំណាងគ្រូឧទ្ទេស សាស្ត្រាចារ្យ បណ្ឌិត Ray Shuey APM ប្រធានប្រឹក្សាភិបាល និងជានាយកមូលនិធិសុវត្ថិភាពអន្តរជាតិ ការិយាល័យថ្នាក់កណ្តាលប្រចាំរដ្ឋវិកតូរី (Victoria) និងសហការីនៅប្រទេសអូស្រ្តាលី (Australia)។ ជាមួយគ្នានេះ ក៏មានការចូលរួមពីវាគ្មិនលោក មាស ចាន់ឌី អ្នកជំនាញផ្នែកតម្រង់ទិសឥរិយាបថ ប្រចាំអង្គការខែមសហ្វ លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជាស្ថាបនិករបស់អង្គការខែមសេហ្វនៅកម្ពុជា (Cambodia) រួមទាំងក្រុមការងារស.ស.យ.ក. និងមន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ និងសមាជិកក្រុមការងារអ្នកស្ម័គ្រចិត្ត អង្គការខេមសេហ្វ។




ក្នុងឱកាសនេះ ក៏មានការធ្វើបទបង្ហាញអំពីគម្រោងសកម្មភាពកិច្ចការដែលតម្រូវពីវគ្គបណ្តុះបណ្តាល និងលទ្ធផលពិស្ដារ នៃការអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ របស់ក្រុមសិក្ខាកាមចំនួន ៩ក្រុម ដើម្បីបញ្ចប់វគ្គផងដែរ។ ជាចុងក្រោយ មានការផ្តល់បណ្ណថ្លែងអំណរគុណដល់គ្រូឧទ្ទេស វាគ្មិន និងវិញ្ញាបនបត្រដល់សិក្ខាកាមគ្រប់រូប ដែលបានបញ្ចប់វគ្គដោយជោគជ័យ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


