Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន Delta បង្កើនហានិភ័យចូលព្យាបាលក្នុងមន្ទីរពេទ្យ និងសង្គ្រោះបន្ទាន់ទ្វេដង

បានផុស

នៅ

វីរុសបំប្លែងខ្លួនប្រភេទ Delta កំពុងបង្កើនហានិភ័យទ្វេដងនៃការចូលព្យាបាលនៅមន្ទីរពេទ្យចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង និងអ្នកចាក់មិនទាន់ពេញលេញ។ នេះបើតាមលទ្ធផលសិក្សាថ្មីមួយដែលបានរកឃើញដោយចក្រភពអង់គ្លេស។

People infected with Delta variant twice as likely to be hospitalised
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ត្រូវគេដឹងថាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស ឬ Alpha ប្រមាណ ៥០ភាគរយ ប៉ុន្តែការសិក្សាចុងក្រោយនេះ បង្ហាញថា អ្នកដែលឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta ប្រឈមនឹងការចូលសម្រាកនៅមន្ទីរពេទ្យខ្លាំងជាងមុន ២.២៦ដង ហើយវាបង្កើនហានិភ័យចូលបន្ទប់សង្គ្រោះបន្ទាន់ខ្លាំងជាងមុនចំនួន ១.៤៥ដង។

នេះជាភស្តុតាងបន្ថែមបង្ហាញថា ​Delta មិនត្រឹមតែឆ្លងរាលដាលលឿនជាងមុនប៉ុណ្ណោះទេ វាក៏កំពុងបង្កើនកម្រិតនៃមេរោគនៅក្នុងខ្លួន ធ្វើឱ្យអ្នកជំងឺកាន់តែឈឺធ្ងន់ទ្វេដង។ អ្វីដែលគួរកត់សម្គាល់ ក្នុងចំណោមអ្នកជំងឺដែលឆ្លង​ Delta ទាំងអស់មានអ្នកជំងឺ​ប្រហែល ៧៤ភាគរយសុទ្ធតែមិនទាន់ចាក់វ៉ាក់សាំងនោះទេ។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសេវាសុខភាពសាធារណៈអង់គ្លេស (PHE) និងសាកលវិទ្យាល័យ ខេមប្រ៊ីដ (Cambridge) បាននិយាយថា កំណើននៃអ្នកជំងឺដែលចូលព្យាបាលនៅមន្ទីរពេទ្យបញ្ជាក់អំពីការប្រែប្រួលនៃវីរុសបំប្លែងខ្លួន Delta កាន់តែអាក្រក់ជាងមុន។

វេជ្ជបណ្ឌិត Anne Presanis អ្នកជំនាញស្ថិតិជាន់ខ្ពស់នៅសាកលវិទ្យាល័យ ខេមប្រ៊ីដ និយាយថា បើគ្មានការចាក់វ៉ាក់សាំងនោះទេ ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta នឹងធ្វើឱ្យមានបន្ទុកដល់សុខភាពកាន់តែខ្លាំងឡើង។ ដូច្នេះការទទួលថ្នាំបង្ការកូវីដ-១៩បានពេញលេញមានសារៈសំខាន់ណាស់សម្រាប់កាត់បន្ថយហានិភ័យរបស់បុគ្គលម្នាក់ៗចំពោះការឆ្លងវីរុសបំប្លែងខ្លួន Delta ព្រមទាំងកាត់បន្ថយហានិភ័យអាការធ្ងន់ធ្ងរ និងការចូលសម្រាកនៅមន្ទីរពេទ្យផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ បើចេញរោគសញ្ញានេះ មានភាគរយខ្ពស់បំផុតថា អ្នកឆ្លងកូវីដហើយ

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra​ Zeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម