ជីវិតកម្សាន្ដ
រ៉េត សារីតា ប្តេជ្ញាបំពេញតួនាទីឲ្យល្អដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី
កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ថ្មីៗនេះត្រូវបានប្រកាសដោយជ្រើសរើសក្លាយជាទូតសុឆន្ទៈនៃក្រសួងកិច្ចការនារីសម្រាប់តួនាទីក្នុងការចូលរួមផ្សព្វផ្សាយក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ។
បន្ទាប់ពីទទួលបានតំណែងជាទូតសុឆន្ទៈនៃក្រសួងកិច្ចការនារី កញ្ញា រ៉េត សារីតា ក៏បានប្រកាសពីការប្តេជ្ញាបំពេញតួនាទីឲ្យល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី។

រ៉េត សារីតា បានបង្ហាញពីឆន្ទ:ដូច្នេះថា«នាងខ្ញុំនឹងបំពេញតួនាទីនេះឲ្យបានល្អបំផុតដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងជាគំរូសម្រាប់ស្ត្រីនិងក្មេងស្រីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាពព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកទាំងនោះ»។
សូមបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រាង កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជាមានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីប្រកបដោយបរិយាបន្នរួមទាំងក្រុមជនងាយរងគ្រោះនិងក្រុមបាត់បង់ឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពិសេសគឺការបង្កើនការយល់ដឹងជាសាធារណៈដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថនិងផ្នត់គំនិតអវិជ្ជមានរបស់សង្គមលើស្ត្រីនិងក្មេងស្រី ក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសសំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាពនិងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា « ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


