ព័ត៌មានអន្ដរជាតិ
វីដេអូ ក្រុមតាលីបង់ ដង្ហែសម្ញែងអាវុធ រួមទាំងអាវកាក់បំផ្ទុះគ្រាប់បែកអត្តឃាត និងអួតអាងក្បាច់គុនរបស់យុទ្ធជន
ក្រុមតាលីបង់ បានបង្ហាញអាវកាក់និងគ្រាប់បែកធ្វើអត្តឃាត ក្នុងអំឡុងក្បួនដង្ហែអាវុធខណៈវីដេអូជាច្រើន បានបង្ហាញពីយុទ្ធជនរបស់ខ្លួន កំពុងបង្ហាញការប្រយុទ្ធខណៈក្រុមនេះ អបអរការដណ្តើមបានប្រទេស អាហ្វហ្គានីស្ថាន។

ក្បួនដង្ហែអាវុធ ដែលផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអាហ្វហ្គានីស្ថាន បានបង្ហាញពីឧបករណ៍នានារួមទាំងអាវធ្វើអត្តឃាត គ្រាប់ IED និងគ្រាប់បែកក្នុងរថយន្ត។

ទន្ទឹមនឹងនេះ វីដេអូមិនធម្មតាមួយបានបង្ហាញពីយុទ្ធជនតាលីបង់សម្តែងក្បាច់គុន និងការប្រយុទ្ធ ដែលពួកគេវាយកម្ទេចចានដោយប្រើកណ្តាប់ដៃ និងឈុតឆាកប្រយុទ្ធបែបហូលីវូដ។

យុទ្ធជនមួយក្រុម បានដើរក្បួនជាមួយទង់ជាតិចក្រភពឥស្លាម មុនពេលយានយន្តផ្សេងៗដែលសណ្តោងអាវុធនិងគ្រាប់បែកផលិតដោយអាមេរិក បានមកតាមពួកគេ។

គ្រាប់បែកជាច្រើនប្រភេទ ក៏ត្រូវបានយកមកដង្ហែបង្ហាញអ្នកទស្សនាផងដែរ ហើយអាវុធនីមួយៗ មានដាក់ស្លាកបញ្ជាក់ពីប្រភេទ។

គួរបញ្ជាក់ថា ក្បួនដង្ហែរយៈពេល ៤០ នាទីនេះ បានធ្វើឡើងនៅចំពោះមុខមេដឹកនាំតាលីបង់ ដែលអង្គុយមើលពីទីតាំងបណ្តោះអាសន្នទល់មុខក្បួនបង្ហាញអាវុធ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន រត់ជាន់គ្នាស្លាប់នៅច្រកព្រំដែន ពេលសម្រុកចេញពីប្រទេស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


