ព័ត៌មានជាតិ
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្តផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្ដល់នូវអំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែលទើបសម្រាលបានកូនភ្លោះបីនាក់។

អំណោយដ៏ថ្លៃថ្លានោះ ត្រូវបានឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បាននាំយកទៅប្រគល់ជូនដល់លំនៅឋានកូនភ្លោះទាំងបី(ប្រុសទាំង៣) នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិគោកធ្លកទទឹង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង អញ្ជើញចូលរួមផងដែរ ។

កូនទាំង០៣នាក់នេះ បានសម្រាលកាលពីថ្ងៃទី២ដែលកើតកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹក នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយមានឪពុក ឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ៣៣ឆ្នាំ។ អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កូនភ្លោះ៣នាក់នាពេលនោះ រួមមានអង្ករចំនួន៥០គីឡូក្រាម, ទឹកដោះគោ០២កេស, ស្ករស០៥គីឡូក្រោម, ក្រមា០២, សារុង០២ និងថវិកាចំនួន៥លានរៀល។

ឯកឧត្តម គុជ លីណាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។ ឯកឧត្តម បន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ គឺជាអំណោយទានដែលបានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានប្រសូតទារកភ្លោះបីពិតប្រាកដ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការយកអំណោយ មកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូន ប្រសូតបាន កូនភ្លោះ៣ គឺកូនទាំងនោះជាចៅៗរបស់សម្តេចទាំងពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នាផងដែរ។

ឯកឧត្តម គុជ លីណា ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមគ្រួសារកូនភ្លោះបីនាក់ ត្រូវចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩នេះ គឺយើងទាំងអស់គ្នាត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ។ ក្នុងនោះផងដែរ ក្រុមគ្រួសារកូនភ្លោះបីនាក់ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេចុះជួយអន្តរាគមន៍គ្រប់ពេលវេលាផងដែរ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


