Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ឲ្យ​​​​​បញ្ចូលទិន្នន័យបុគ្គលិក ក្នុងវិស័យទេស​ចរណ៍ ចាក់វ៉ាក់សាំងហើយ ​ទៅក្នុង​ប្រព័ន្ធ ​Telegram Bot

បានផុស

នៅ

ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ​​បាន​ផ្សព្វផ្សាយ ក៏ដូចជារំលឹក​​ជាថ្មីទៀត នូវ​សេចក្តី​ជូនដំណឹង​ ស្តីពីការបញ្ចូលទិន្នន័យ បុគ្គលិកបម្រើការងារ ​​ក្នុងវិស័យទេសចរណ៍ ដែលបាន​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅក្នុងប្រព័ន្ធ Telegram Bot​ ដែលរៀបចំដោយក្រសួង​ទេសចរណ៍។

បើតាមក្រសួងទេសចរណ៍​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ​​​ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿន ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុង រងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិជំងឺកូវីដ-១៩ ​​ក៏ដូចជាដើម្បីត្រៀមខ្លួនរួចរាល់ ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញ ជូនដល់ភ្ញៀវទេស​ចរណ៍ជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍​បានស្នើឲ្យគ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់​បញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការ​ក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅក្នុងប្រព័ន្ធ Telegram Bot ​​​ដែលប្រព័ន្ធនេះ រៀបចំដោយ​ក្រសួងទេសចរណ៍​​ ហើយ​ត្រូវស្វែងរកប្រព័ន្ធ Telegram Bot​ ​ដែលមានឈ្មោះថា «ទិន្នន័យអ្នកបានចាក់វ៉ាក់សាំង ក្នុងវិស័យទេស​ចរណ៍»។

គួររំលឹកថា ​ទាក់ទងការងារនេះ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេស​ចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី «ការបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការ ក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)» ផង​ដែរ ដែលវគ្គបណ្តុះបណ្តាលជនបង្គោលនេះ ធ្វើឡើង​តាមប្រព័ន្ធ​ Zoom Meeting​​ ក្រោម​អធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សា ហកម្ម និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួម ពីមន្ទីរទេស ចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជ នក្នុងវិស័យទេសចរណ៍ សរុប​១២៧នាក់។

លោក ណេប សាមុត អះអាងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង​ ដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈ​ការពន្លឿនការស្តារឡើងវិញ នៃវិស័យ​ទេសចរណ៍ ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេ​សចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង «ជំនឿ​ភាពជឿជាក់ និងទំនុកចិត្ត» នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្ម ក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការ ក្នុងវិស័យទេសចរណ៍ទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់ របស់រាជរដ្ឋាភិបាលកម្ពុជា​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម