ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅ ថៃ នាំយកស្បៀងអាហារចែកជូនពលករខ្មែរ ៩៩ គ្រួសារ ដែលកំពុងជួបការលំបាក
នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ឯកអគ្គរាជទូតកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ និង ត្រីសាច់ ទៅចែកជូនបងប្អូនពលករខ្មែរ ចំនួន ៩៩ គ្រួសារ នៅផ្លូវពហុយោធិន១ សង្កាត់ផៈយ៉ាថៃ ខ័ណ្ឌផៈយ៉ាថៃ រាជធានីបាងកក។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា បងប្អូនទាំងនេះ សុទ្ធសឹងជាអ្នកដែលជួបការលំបាកខ្លាំង និងមួយភាគធំ ជាអ្នកដែលជាប់ធ្វើចត្តាឡីស័ក។


លោកថា ការចែកជូនគ្រឿងឧបភោគបរិភោគនេះ ត្រូវបានផ្ដល់ជូនទៅតំណាងរបស់ពួកគាត់ដើម្បីយកទៅចែកជូនបន្តដល់ដៃគ្រួសារនីមួយៗ ដោយសារពួកគាត់ពុំអាចមកទទួលដោយផ្ទាល់បាន និងដើម្បីបង្ការការរាតត្បាតនៃជំងឺកូវីដ-១៩ ផង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន