ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយជោគជ័យទៀតហើយ
ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មីដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋបានផ្សាយ។
របាយការណ៍ចុះកាលបរិច្ឆេទនៅថ្ងៃចន្ទនេះបាននិយាយថា បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិរបស់កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលកាលពីថ្ងៃទី១១ និង១២ ខែកញ្ញា ហើយថា អាវុធទាំងនោះត្រូវបានផលិតអស់រយៈពេល២ឆ្នាំហើយ។

ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា អាវុធទាំងនោះបានបង្ហាញពីការទប់ស្កាត់ដ៏មានប្រសិទ្ធភាពមួយទៀតដែលមានន័យថា សម្រាប់ការធានាកាន់តែរឹងមាំចំពោះសន្តិសុខនៃរដ្ឋ និងកម្លាំងយោធារបស់ខ្លួន។
មន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងស្វែងរកការអះពីការបាញ់សាកល្បងនេះ។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់បាននិយាយថា ៖«មីស៊ីលនាំផ្លូវជារឿយៗត្រូវបានរកឃើញ បន្ទាប់ពីការសាកល្បងត្រូវបានធ្វើឡើងសម្រាប់កម្ពស់ហោះហើរទាបរបស់ពួកគេ។ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលនាំផ្លូវពីរលើកហើយក្នុងឆ្នាំនេះ ប៉ុន្តែយើងមិនបញ្ចេញពួកគេ ពីព្រោះយើងមិនបង្ហាញទាំងអស់ពីការបាញ់សាកល្បងមីស៊ីលនាំផ្លូវដែលបានរកឃើញទេ»។

សេចក្តីប្រកាសពីការចាប់ផ្តើមបាញ់សាកល្បងរបស់កូរ៉េខាងជើងបានកើតឡើង នៅពេលបេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងកំពុងឆ្ពោះទៅប្រទេសជប៉ុនដើម្បីពិភាក្សាពីកូរ៉េខាងជើងជាមួយមន្ត្រីអាមេរិក និងជប៉ុននៅងថ្ងៃចន្ទ និងអង្គារ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ