ព័ត៌មានអន្ដរជាតិ
អង់គ្លេសចាប់ផ្តើមធ្វើតេស្តរកជំងឺមហារីកធំបំផុតក្នុងលោកដែលអាចរកឃើញជាង៥០ប្រភេទ
នៅថ្ងៃចន្ទនេះ អ្នកស្ម័គ្រចិត្តប្រមាណ១៤០០០០នាក់នៅក្នុងតំបន់៨នៃប្រទេសអង់គ្លេសនឹងត្រូវធ្វើតេស្តរកជំងឺមហារីកដំណាក់កាលដំបូង (Galleri) ដែលអាចរកឃើញមហារីកជាង៥០ ប្រភេទដែលភាគច្រើនមិនត្រូវបានគេពិនិត្យសព្វថ្ងៃនេះ។
ការធ្វើតេស្តដ៏ធំបំផុតនេះអាចរកឃើញជំងឺមហារីកដែលមិនត្រូវបានគេពិនិត្យមើលជាប្រចាំ ហើយវាអាចរកឃើញថា ជំងឺនេះមកពីណានៅក្នុងខ្លួនដែលមានភាពត្រឹមត្រូវកម្រិតខ្ពស់។
លោកស្រី Amanda Pritchard នាយកសេវាសុខភាពជាតិអង់គ្លេសបាននិយាយថា ៖«ការធ្វើតេស្តឈាមនេះលឿនរហ័ស និងងាយស្រួលដែលអាចជាសញ្ញានៃការចាប់ផ្តើមនៃបដិវត្តន៍ក្នុងការស្វែងរកជំងឺមហារីក និងព្យាបាលនៅអង់គ្លេស ក៏ដូចជាទូទាំងពិភពលោក»។

«ការស្វែងរកជំងឺមហារីកមុនពេលមានសញ្ញាកើតឡើង យើងមានឱកាសព្យាបាលបានល្អបំផុត ហើយយើងអាចជួយឲ្យមនុស្សមានឱកាសដ៏ល្អបំផុតដើម្បីរស់រានមានជីវិត»។
សេវាសុខភាពជាតិ (NHS) នឹងអញ្ជើញមនុស្សមកពីគ្រប់ទីកន្លែង និងជនជាតិផ្សេងៗគ្នាដែលមានអាយុចន្លោះ៥០ទៅ៧០ឆ្នាំដើម្បីធ្វើតេស្ត។ ពួកគាត់មិនមានរោគសញ្ញាមហារីកណាមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។
សំណាកឈាមនឹងត្រូវធ្វើតេស្តដោយគ្លិនិកតេស្តចលតពេញមួយសប្តាហ៍ ក្នុងរយៈពេល១២ខែ និងរយៈពេល២ឆ្នាំ។
ការធ្វើតេស្តស្វែងរកការផ្លាស់ប្តូរគីមីនៅក្នុងបំណែកនៃកូដហ្សេនដែលលេចចេញពីដុំពកសាច់ចូលទៅក្នុងឈាម ដែលជាអ្វីម្យ៉ាងដែលមហារីកខ្លះកើតមានយូរមកហើយមុនពេលចេញរោគសញ្ញា។
លោកស្រី Pritchard មានប្រសាសន៍ថា ការធ្វើតេស្តអាចជាផ្នែកមួយសំខាន់ដ៏ធំរបស់សេវាសុខភាពជាតិ (NHS) ដែលមានមហិច្ឆតាស្វែងរកឲ្យឃើញ៧៥%នៃជំងឺមហារីកក្នុងដំណាក់កាលដំបូងដែលជាពេលងាយស្រួលព្យាបាល។
វាមានប្រសិទ្ធភាពជាពិសេសការស្វែងរកមហារីកដែលពិបាកស្វែងរកនៅដំណាក់កាលដំបូងដូចជា មហារីកក្បាល ក ពោះវៀន សួត លំពែង និងមហារីកបំពងក។
ប៉ុន្តែវាមិនអាចរកឃើញមហារីកគ្រប់ប្រភេទទាំងអស់ទេ ហើយក៏មិនជំនួសកម្មវិធីស្វែងរកមហារីកសុដន់ មហារីកមាត់ស្បូន និងពោះវៀនរបស់ NHS ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ