ចរាចរណ៍
ម៉ូតូបុកគ្នា ក្នុងល្បឿនលឿនរៀងខ្លួន ស្លាប់ទាំងពីរនៅកណ្តាលទ្រូងផ្លូវ
ភាគីម៉ូតូទាំងសងខាង បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលភាគីទាំងពីរ បានបើកម៉ូតូក្នុងល្បឿនលឿន ហើយមិនបានប្រកាន់ស្តាំដូចគ្នា គឺបុកចំកណ្តាលខ្សែបន្ទាត់ទ្រូងផ្លូវតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវលេខ ៥៩ ចន្លោះគីឡូ ៩៦-៩៧ ស្ថិតភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង រវាងម៉ូតូ និងម៉ូតូក្នុងទិសដៅច្រាស់ទិសគ្នា ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា ភាគីម្ខាងឈ្មោះ អ៊ឹម អេដែន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ( HONDA ) ពណ៌ខ្មៅ ស៊ែរីឆ្នាំ២០២១ គ្មានស្លាកលេខ ដោយបានប្រើប្រាស់ល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ចំណែកភាគីម្ខាងទៀត ឈ្មោះ លាម ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាក អាយខុន ពណ៌ក្រហម ស្លាកលេខ បាត់ដំបង1L-8298 បានបើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា។


ក្រោយពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ការបើកបរក្នុងល្បឿនលឿនហើយ ភាគីទាំងសងខាង មិនបានប្រកាន់ស្តាំរៀងៗខ្លួន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ព្រោះស្លាកស្នាមនៃការប៉ះទង្គិចគ្នា ស្ថិតនៅចំកណ្តាលទ្រូងផ្លូវ បច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



