ព័ត៌មានអន្ដរជាតិ
តាលីបង់ដាក់ជំនួសក្រសួងកិច្ចការនារីដោយក្រសួងប៉ូលិសសីលធម៌
កាលពីថ្ងៃសុក្រម្សិលមិញ តាលីបង់ បានលើកស្លាកសញ្ញានៅលើអគារបង្ហាញពីការដាក់ជំនួសក្រសួងកិច្ចការនារីដោយក្រសួងប៉ូលិសសីលធម៌។
បើយោងតាមរូបភាព និងសាក្សីដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបានបង្ហាញថា តាលីបង់បានលើកស្លាកសញ្ញានៅលើអគារដោយសរសេរពាក្យថា «ក្រសួងអធិដ្ឋាន សេចក្តីណែនាំ ការលើកកម្ពស់គុណធម៌ និងបង្ការអំពើបាប»។

យោងតាមវីដេអូដែលថតនៅខាងក្រៅអគារបង្ហាញថា បុគ្គលិកស្ត្រីបាននិយាយថា ពួកគេបានកំពុងព្យាយាមទៅធ្វើការជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែបានត្រឹមតែគេប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញ។ ទ្វារចូលអគារក្រសួងត្រូវបានចាក់សោកាលពីថ្ងៃព្រហស្បតិ៍។
ស្ត្រីដែលបម្រើការនៅក្រសួងកិច្ចការនារីនោះបាននិយាយថា ៖«ខ្ញុំជាអ្នកទទួលបន្ទុករកប្រាក់ចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ នៅពេលគ្មានក្រសួង តើឲ្យស្ត្រីអាហ្វហ្គានីស្ថានធ្វើអ្វី?
តាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីពាក់កណ្តាលខែមុនចំពេលដែលភាពវឹកវរ បន្ទាប់ពីកងទ័ពអាមេរិកបានដកទ័ពចេញ។ នៅពេលក្រុមនេះកាន់អំណាចនៅអាហ្វហ្គានីស្ថានចុងក្រោយពីឆ្នាំ១៩៩៦ដល់២០០១ ក្មេងស្រីមិនត្រូវបានអនុញ្ញាតឲ្យទៅសាលារៀនឡើយ ហើយស្ត្រីភេទក៏មិនអញ្ញាតឲ្យទៅធ្វើការងារ និងសិក្សាដែរ។

កំឡុងពេលនោះ «ក្រសួងអធិដ្ឋាន សេចក្តីណែនាំ ការលើកកម្ពស់គុណធម៌ និងបង្ការអំពើបាប»បានក្លាយជាក្រុមប៉ូលិសសីលធម៌ ដែលពង្រឹងការប្រតិបត្តិតាមច្បាប់ sharia ក្នុងនោះមានក្រមស្លៀកពាក់តឹងរឹង ការប្រហារជីវិតសាធារណៈ និងការវាយដុំ។
បញ្ជីតួនាទីគណៈរដ្ឋមន្ត្រីបានប្រកាសដោយតាលីបង់កាលពីថ្ងៃទី៧ ខែកញ្ញា មានទាំងរដ្ឋមន្ត្រី«ក្រសួងអធិដ្ឋាន សេចក្តីណែនាំ ការលើកកម្ពស់គុណធម៌ និងបង្ការអំពើបាប» ដោយមិនមានការលើកឡើងអំពីក្រសួងកិច្ចការនារីទេ។
នៅដើមសប្តាហ៍នេះ មេដឹកនាំតាលីបង់ជាន់ខ្ពស់ម្នាក់បាននិយាយថា ស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យធ្វើការក្នុងជួររដ្ឋាបាលជាមួយបុរសឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


