ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌា រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាអបអរពិធីបុណ្យសាសនា មិនរាងចាលនឹងកូវីដ (វីដេអូ)
ពិភពលោកនៅមិនទាន់ភ្លេចឡើយថា ពិធីបុណ្យសាសនាបែបនេះហើយ ទើបធ្វើឲ្យករណីឆ្លងវីរុសកូវីដ-១៩ ហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមពិធីបុណ្យនានាដោយមិនពាក់ម៉ាស ឬរក្សាគម្លាតអ្វីឡើយ ហើយអាជ្ញាធរត្រូវរងការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការដែលអនុញ្ញាតឲ្យពិធីបែបនេះ ប្រព្រឹត្តទៅបាន។
ចំណែករឿងហេតុថ្មីបំផុត អ្នកគោរពបូជារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានា ទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ សម្រាប់ពិធីជ្រមុជទឹក ដែលសម្គាល់ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi រយៈពេល១០ថ្ងៃ ដែលពិធីបុណ្យនេះ បានកើតឡើងចំពេលចំនួនករណីឆ្លងវីរុសកូវីដ-១៩ នៅតែមានកម្រិតខ្ពស់ទូទាំងប្រទេស។

ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ អ្នកកាន់សាសនាបានធ្វើដំណើរទៅដងទន្លេ ដើម្បីជ្រមុជរូបចម្លាក់ព្រះគណេស ដែលជាអាទិទេពនៃប្រាជ្ញា ភាពរុងរឿងនិងសំណាងល្អ របស់សាសនាហិណ្ឌូ។
ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ៣០,៧៧៣ ករណី កាលពីថ្ងៃទី ១៩ ខែកញ្ញា ដែលធ្វើឲ្យករណីឆ្លងសរុបប្រចាំថ្ងៃនៅប្រទេសនេះ កើនឡើងដល់ ៤៤៤,៨៣៨ ករណី។

ស្របពេលជាមួយគ្នានោះ ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញលេញ ១៤ភាគរយដល់ប្រជាជនរបស់ខ្លួន ខណៈកំពុងតស៊ូដើម្បីទប់ស្កាត់ជំងឺនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ប្រជាជន ឥណ្ឌា ផ្ដុំគ្នាប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ បន់ស្រន់ព្រះក្បាលដំរីកម្ចាត់កូវីដឲ្យរលាយសាបសូន្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


