ព័ត៌មានជាតិ
ផ្សារច្បារអំពៅគម្រោង៣ នឹងរួចរាល់ នៅដើមឆ្នាំ២០២១នេះ
គម្រោងទី៣នៃសំណង់ផ្សារច្បារអំពៅ និងសាងសង់រួចរាល់ នៅដើមឆ្នាំ២០២១នេះហើយ។

បើយោងតាមប្រភពពីលោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែធ្នូនេះថា គម្រោងទី៣នៃសំណង់ផ្សារច្បារអំពៅ នឹងរួចរាល់ នៅដើមឆ្នាំ២០២១នេះហើយ ខណៈដែលគម្រោងទី១និងទី២ កំពុងត្រូវបានដំណើរការលក់ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃនេះជិត១ឆ្នាំ។



លោកប្រធានគ្រប់គ្រងផ្សារបន្តថា ពេលនេះគម្រោង៣ គឺសាងសង់ដំបូលរួមនឹងសំយាបបានរួចរាល់ទាំងស្រុង នៅសល់តែសាងសង់តូបជូនដល់អាជីវករប៉ុណ្ណោះ។ តាមប្រភពពីអាជីវករ ដែលបានដាក់លក់ឥវ៉ាន់ នៅគម្រោងទី១និងទី២ បានប្រាប់ថា ផ្សារច្បារអំពៅ ដែលទើបសាងសង់រួចនេះ គឺមានខ្យល់ចេញចូលត្រជាក់ ដោយពុំចាំបាច់ដាក់កង្ហារ។ ដោយឡែកដំបូលផ្សា រក៏មានកម្ពស់ខ្ពស់មិនមានចំហាយក្តៅដល់ក្រោមនោះទេ។ បងប្អូនអាជីវករ បានសំដែងនូវក្តីត្រេកអរព្រមទាំងសម្តែងការអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានផ្តល់ថវិកាផ្ទាល់របស់សម្តេច មកចំណាយលើការសាងសង់និងសំណង់ផ្សារច្បារអំពៅបានល្អស្អាតបែបនេះ។


គួរបញ្ជាក់ថា ផ្សារច្បារអំពៅមានទីតាំងស្ថិតនៅ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
សូមចុចអាន៖ នគរបាល ផ្អាកផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បណ្តោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


