ព័ត៌មានអន្ដរជាតិ
នេះមូលហេតុ Facebook, Instagram និង WhatsApp គាំង ៦ម៉ោង យប់មិញ
កម្មវិធីនិងសេវាកម្មរបស់ Facebook រួមទាំង Instagram និង WhatsApp ផងដែរ បានដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងរយៈពេល៦ម៉ោង។

វេទិកានេះ បានគាំងកាលពីយប់ថ្ងៃចន្ទ ដោយអ្នកប្រើប្រាស់ មិនអាចផ្ញើឬទទួលសារឬមើលឃើញអ្វីថ្មីៗនៅលើឧបករណ៍របស់ពួកគេបានទេ។
ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer បានបញ្ជាក់ថា ការដាច់នេះគឺបណ្តាលមកពី បញ្ហា Network (បណ្តាញ) ហើយលោកនិយាយថា “សេវាកម្ម Facebook វិលត្រលប់មកវិញហើយឥឡូវនេះ វាអាចចំណាយពេលខ្លះដើម្បីត្រលប់មកប្រក្រតី ១០០ភាគរយ ចំពោះរាល់អាជីវកម្មខ្នាតតូចនិងធំ។ គ្រួសារនិងបុគ្គលដែលពឹងផ្អែកលើពួកយើង ខ្ញុំសុំទោស”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសន្តិសុខដែលតាមដានស្ថានការណ៍បាននិយាយថា ការរំខាននេះ អាចជាលទ្ធផលនៃកំហុសផ្ទៃក្នុង។
គួរបញ្ជាក់ថា បញ្ហាស្រដៀងគ្នាជាមួយកម្មវិធីទាំងបីនេះ បានកើតឡើងក្នុងខែមេសាឆ្នាំ២០១៩ នៅពេលដែលកម្មវិធីបានគាំងប្រហែលពីរម៉ោង មុនពេលវិលត្រឡប់មកធម្មតាវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ Facebook ធ្វើឲ្យប៉ះពាល់ដល់ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ WhatsApp រាប់លាននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


