ព័ត៌មានអន្ដរជាតិ
Instagram បិទមិនឲ្យក្មេងក្រោម១៦ឆ្នាំ livestream បានទៀតទេ
អ្នកប្រើប្រាស់បណ្ដាញសង្គម Instagram ដែលមានអាយុក្រោម១៦ឆ្នាំ នឹងមិនអាចធ្វើការ livestream ដោយគ្មានការយល់ព្រមពីឪពុកម្ដាយបានទៀតទេ។ នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃអង្គារទី៨ខែមេសារបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram ដើម្បីពង្រឹងវិធានការសុវត្ថិភាពរបស់ខ្លួនសម្រាប់ការពារក្មេងវ័យជំទង់។

នៅក្រោមការផ្លាស់ប្តូរនេះ ក្មេងជំទង់ដែលមានអាយុក្រោម១៦ឆ្នាំត្រូវបានរារាំងមិនឱ្យប្រើប្រាស់ Instagram Live លុះត្រាតែឪពុកម្តាយផ្តល់ការអនុញ្ញាត។ លើសពីនេះ ក្រុមហ៊ុន Meta ក៏បានឲ្យដឹងផងដែរថា ការផ្ញើរសារដែលមានរូបភាពដែលសង្ស័យថាជារូបមិនសមរម្យឬអាក្រាតកាយនឹងត្រូវបានបិទបាំង។ Meta ក៏កំពុងពង្រឹងការការពារគណនីក្មេងជំទង់ស្រដៀងគ្នានេះទៅលើ Facebook និង Messenger ផងដែរដើម្បីកំណត់មាតិកាមិនសមរម្យ។
វិធានការថ្មីនេះ នឹងបន្ថែមពីលើការការពារដែលមានស្រាប់ចំពោះអ្នកប្រើប្រាស់ Instagram វ័យក្មេង ដូចជា ការដាក់គណនីក្មេងជំទង់ទៅជាឯកជន ការទប់ស្កាត់សារឯកជនពីមនុស្សចម្លែក ការដាក់កម្រិតយ៉ាងតឹងរ៉ឹងលើខ្លឹមសាររសើបដូចជា វីដេអូវាយគ្នា ការរំលឹកឱ្យចេញពីកម្មវិធីបន្ទាប់ពីប្រើបាន៦០នាទី និងការជូនដំណឹងឲ្យផ្អាកការប្រើក្នុងអំឡុងពេលចូលគេង។

គួរបញ្ជាក់ថា Meta បានបញ្ចេញកម្មវិធីគណនីក្មេងជំទង់ក្នុង Instagram ក្នុងខែកញ្ញាឆ្នាំមុន ដើម្បីផ្តល់ឱ្យឪពុកម្តាយនូវជម្រើសបន្ថែមទៀតក្នុងការគ្រប់គ្រងសកម្មភាពលើអ៊ីនធឺណិតរបស់កូនៗពួកគេ ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងរបៀបដែលប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ះពាល់ដល់ជីវិតរបស់មនុស្សវ័យក្មេង។ ក្រុមហ៊ុនបាននិយាយថាយ៉ាងហោចណាស់មានគណនីក្មេងជំទង់ចំនួន ៥៤លានត្រូវបានបង្កើតឡើងចាប់តាំងពីកម្មវិធីនេះដំណើរការ។
កំណែទម្រង់ចុងក្រោយបំផុតនេះនឹងចាប់ផ្តើមដំបូងសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី និងពង្រីកទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងប៉ុន្មានខែបន្ទាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


