ព័ត៌មានជាតិ
រយៈពេល១៥ថ្ងៃ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើង៧លើក
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ នៅភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងចំនួន៧លើកកើនឡើង២លើកបើធៀបនឹងឆ្នាំមុន។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលានេះថា រយៈពេល១៥ថ្ងៃពោលគឺចាប់ពីបិណ្ឌ១រហូតដល់បុណ្យភ្ជុំបិណ្ឌមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៧លើក ក្នុងនោះមានឆេះផ្ទះ២ខ្នង ស្មើនឹង៦បន្ទប់ឃ្លាំង១កន្លែងឆេះរថយន្ត១គ្រឿងនិងផ្ទុះចង្ក្រានហ្គាស១លើកខណៈឆ្នាំមុនបានកើតឡើងចំនួន៥លើក។
លោកបានបន្តថា ដោយឡែកនៅក្នុងពិធីបុណ្យថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃនេះបានកើតឡើងតែ១លើកទេ គឺករណីឆេះរថយន្តកើនឡើង១លើកបើធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុនមានចំនួន២លើក។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យចំនួន២១ គ្រឿង នៅតាមគោលដៅធំៗចំនួន៧ក្នុងរាជធានីភ្នំពេញដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលអាចកើតឡើងជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


