Connect with us

កូវីដ-១៩

រកឃើញគ្រូបង្រៀន ២នាក់ ឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានគ្រូបង្រៀនចំនួន ២នាក់ ឆ្លងជំងឺកូវីដ-១៩ ខណៈការធ្វើតេស្តនៅធ្វើបន្តរហូតដល់ថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹង នៅរសៀលថ្ងៃទី៨ ខែតុលានេះថា បន្ទាប់ពីធ្វើតេស្តទៅលើលោកគ្រូអ្នកគ្រូនៅរាជធានីភ្នំពេញពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ជាបន្តបន្ទាប់ បានរកឃើញគ្រូបង្រៀនចំនួន២នាក់ ស្រី ១នាក់ និងប្រុស ១នាក់ ឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺនៅតាមផ្ទះ។

លោកបានបន្តថា តាមគម្រោងមន្ទីរអប់រំរាជធានីនឹងត្រូវធ្វើតេស្តដល់គ្រូបង្រៀនជាបន្តបន្ទាប់ ព្រោះថាមានគ្រូខ្លះត្រូវត្រលប់មកពីស្រុកកំណើតខុសគ្នាទៅតាមកម្មវិធីសិក្សារបស់គាត់ តែប្រហែលជាថ្ងៃស្អែកនឹងត្រូវបញ្ចប់ហើយ។

រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ធ្វើតេស្តគ្រូបង្រៀននៅរាជធានីភ្នំពេញចំនួន៧ពាន់នាក់ និងគ្រូបង្រៀនសាលាឯកជនជាមុនសិន ទើបអនុញ្ញាតឱ្យចូលបង្រៀន។

លោក ហែម ស៊ីណារ៉េត បានបន្តថា ឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដល់លោកគ្រូអ្នកគ្រូនេះគឺជាការឧបត្ថម្ភពីសាលារាជធានីភ្នំពេញ។ ចំណែកសាលាឯកជនគឺជាបន្ទុករបស់សាលានីមួយៗ។

លោកបានបន្ថែមទៀតថា ចំណែកសិស្សានុសិស្ស មន្ទីរលើកទឹកចិត្តឱ្យធ្វើតេស្តដោយខ្លួនឯងបើសិនជាមានលទ្ធភាព ឬក្នុងករណីសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។

លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ចំណែកសាលាឯកជនវិញ ក៏តម្រូវឱ្យធ្វើតេស្តដល់លោកគ្រូអ្នកគ្រូដែរ តែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តដោយខ្លួនឯង។

រាជរដ្ឋាភិបាលបានណែនាំក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានានៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម