ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសពន្យារពេលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសពន្យារពេលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩ ឆ្នាំសិក្សា២០២០-២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី០១ធ្នូនេះបានឲ្យដឹងថាក្រសួងនឹងជួនដំណឹងពីកាលបរិច្ឆេទនេះនៅពេលក្រោយ។
យ៉ាងណាក៏ដោយក្រសួងមិនបានបញ្ជាក់ថាការពន្យាពេលក្នុងការជ្រើសរើសនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែប្រហែលជាក្រសួងចូលរួមទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍ដោយសារមានព្រឹត្តិការណ៍២៨វិច្ឆិកាដែលមានការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០វិច្ឆិកាឆ្នាំ២០២០មានអ្នកជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២៨វិច្ឆិកាចំនួន៤,៨៦៩នាក់ ក្នុងនោះក្រសួងបានធ្វើតេស្តនៅថ្ងៃទី៣០ ខែវិច្ឆិកាចំនួន ២,៦២១នាក់ក្នុងនោះនៅរាជធានីភ្នំពេញចំនួន២,១៣១នាក់និងនៅថ្ងៃទី២៩វិច្ឆិកាមានចំនួន២២៤៨នាក់។
ជាលទ្ធផលតេស្តបានបង្ហាញថា មានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់។រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


