ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងពីករណីតែងតាំងប្រធានមន្ទីរសុខាភិបាល នៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កន្លងមកនេះ រាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច ទៅឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នូវកិច្ចការមួយចំនួន ឧទាហរណ៍វិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការគ្រប់គ្រងមន្ត្រីជាដើម។ ក៏ប៉ុន្តែករណីនេះ នៅមិនទាន់ដំណើរការរលូននៅឡើយទេ តែងតែជួបបញ្ហាប្រឈមមួយចំនួន។
ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តបាត់ដំបងថ្មី នៅព្រឹកថ្ងៃទី១១ ខែតុលានេះថា សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ពិនិត្យ និងដោះស្រាយបញ្ហានេះ។ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឧទាហរណ៍ករណីនៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ រដ្ឋបាលខេត្តកំពង់ស្ពឺ តែងតាំងប្រធានមន្ទីរសុខាភិបាល ដោយមិនបានឆ្លងទៅរដ្ឋមន្ត្រី។ ត្រង់ចំណុចនេះ បើតាមលក្ខន្តិកៈដោយឡែក របស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនមានអ្វីខុសទាស់នោះទេ តែជារឿងថ្មី។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាល បានបញ្ជូនតំណាងទៅចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺនេះដែរ។ ចំណែកឯរដ្ឋបាលខេត្តក្រចេះ បានធ្វើសំណើទៅកាន់ក្រសួងសុខាភិបាល ដើម្បីតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មី ដែលបញ្ហានេះ ខេត្តទាំងពីរអនុវត្តខុសគ្នា។

«អញ្ចឹងហើយ បានខ្ញុំថា ដើម្បីដោះស្រាយបញ្ហានេះ សុំប្រគល់ជូនក្រសួងមហាផ្ទៃ ដែលមានលេខាធិការដ្ឋាន គ.ជ.អ.ប ហើយក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងសុខាភិបាលមួយទៀត ប៉ុន្តែលទ្ធផលដូចប្រជុំហើយ ប៉ុន្តែខ្ញុំមិនទាន់បានរបាយការណ៍ទេ»។ នេះជាការលើកឡើង របស់សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងពិធីដដែលនេះ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា បញ្ហាខាងលើនេះ អាចថាគោលការណ៍មិនត្រូវ ឬលឿនពេក ឬថាក្ដោបនូវគោលការណ៍នេះមិនជាប់ ដែលឧទាហរណ៍ខេត្តក្រចេះ ប្រហែលរដ្ឋបាលខេត្តក្ដោបមិនជាប់ ឬយ៉ាងណា មិនដឹងនោះទេ? តែយ៉ាងណាសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំការប្រជុំពិនិត្យមើលបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយឲ្យសមស្រប។
បើតាមសម្ដេច ស ខេង «ព្រោះវិមជ្ឈការ និងវិសហមជ្ឈការ ការពិតទៅត្រូវតែធ្វើ ប៉ុន្តែមិនត្រូវគេហៅថា រុញឲ្យខ្លោច រោចឲ្យឆៅទេ…ត្រូវតែមានការសម្របសម្រួលជាមួយគ្នា ធ្វើម៉េចធានាប្រសិទ្ធភាព»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


